របាយការណ៍របស់កម្ពុជាត្រូវបានពិនិត្យម្តងទៀត នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤។ ក្នុងអំឡុងពេលនៃការពិនិត្យចុងក្រោយបង្អស់ គណៈកម្មាធិការបានដាក់ចេញជាអនុសាសន៍ចំនួន២០៥ ដល់ប្រទេសកម្ពុជា។ នៅក្នុងខែមករា កម្ពុជាបានទទួលយកអនុសាសន៍ចំនួន១៧១ ហើយបានពន្យាពេលការសំរេចចិត្តរបស់ខ្លួនទៅសម័យប្រជុំខែមិថុនា របស់ក្រុមប្រឹក្សា លើកអនុសាសន៍ដែលនៅសេសសល់ចំនួន៣៤ ទៀត ។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ប្រទេសកម្ពុជាបានប្រកាសជំហរចុងក្រោយរបស់ខ្លួន ពោលគឺបានទទួលយកអនុសាសន៍ចំនួន ១៦៣ និងបានកត់សម្គាល់ពីអនុសាសន៍ដែលនៅសេសសល់ចំនួន ៤២ ទៀត ។ អនុសាសន៍ UPR បង្ហាញពីការវាយតម្លៃដ៏ទូលំទូលាយនូវភាពជាក់ស្តែងក្នុងការការពារសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជា ភាពចន្លោះប្រហោង និងឱកាសពាក់ព័ន្ធ ដើម្បីពង្រឹងការការពារ។
ដើម្បីមើលការពិនិត្យរបាយការណ៍របស់កម្ពុជានៅក្នុងសម័យប្រជុំលើកទី១៨ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស សូមចុចត្រង់នេះ។
កាលបរិច្ឆេទនៃការពិនិត្យពិចារណា៖ ២៨ មករា ២០១៤ នៅវេលាម៉ោង ១៤:៣០ - ១៨:០០ ល្ងាច
របាយការណ៍ជាតិ (ដែលរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស)៖ អង់គ្លេស
រៀបចំចងក្រងដោយការិយាល័យ OHCHR: អង់គ្លេស
ការដាក់ស្នើលម្អិតសម្រាប់ការចងក្រងព័ត៌មានរបស់អង្គការសហប្រជាជាតិ មាននៅទីនេះ តែមានតែជាភាសាអង់គ្លេស។
សង្ខេបព័ត៌មានរបស់ភាគីពាក់ព័ន្ធ៖ អង់គ្លេស
ការដាក់ស្នើលម្អិតសម្រាប់សេចក្តីសង្ខេបព័ត៌មានរបស់ភាគីពាក់ព័ន្ធមាននៅទីនេះ មានតែជាភាសាអង់គ្លេសប៉ុណ្ណោះ។ ទស្សនៈ និង/ឬមតិយោបល់ ដែលបានបង្ហាញនៅក្នុងវិភាគទានគឺធ្វើឡើងដោយ អង្គការទាំងឡាយដែលបានចូលរួមចំណែក និងមិនឆ្លុះបញ្ចាំងពីទស្សនៈ និង/ឬ យោបល់របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សឡើយ។
លទ្ធផលនៃការពិនិត្យរបាយការណ៍
របាយការណ៍របស់ក្រុមការងារស្តីពីកម្ពុជា និងបញ្ជីអនុសាសន៍ទាំងស្រុងនៃអនុសាសន៍ UPR ៖។ អង់គ្លេស | ខ្មែរ
សម្រាប់ព័ត៌មានបន្ថែមស្តីពីការពិនិត្យរបាយការណ៍ឆ្នាំ២០១៤ របស់ប្រទេសកម្ពុជា សូមចុចត្រង់នេះ។