នីតិវិធីពិសេស

​នី​តិ​វិ​ធីពិ​សេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​គឺ​ជា​អ្នក​ជំនាញឯ​ក​រាជ្យ​ខាង​សិទ្ធិ​ម​នុស្ស ​ដែល​មានអាណត្តិ​រាយ​កា​រណ៍ ​និងផ្តល់​យោបល់អំ​ពី​បញ្ហា​សិទ្ធិ​ម​នុស្ស​ពី​ទស្សនា​ទាន​តាម​វិស័យ ឬ​តាមប្រ​ទេស​ជាក់​លាក់។ ប្រព័ន្ធ​នី​តិ​វិ​ធីពិ​សេស ​គឺ​ជា​ធា​តុ​ដ៏​សំ​ខាន់​មួយ​នៃ​យន្ត​កា​រ​សិទ្ធិ​ម​នុស្ស​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ ​និងគ្របដណ្តប់​លើ​សិទ្ធិ​ម​នុស្ស​ទាំង​អស់ ​មាន​ជា​អាទិ៍ ​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​ន​យោ​បាយ ​សិទ្ធិ​សេដ្ឋ​កិច្ច ​សង្គម ​និង​វប្ប​ធម៌។
 
​គិ​ត​ត្រឹម​ថ្ងៃ​ទី២៧ ​ខែ​មីនា ​ឆ្នាំ២០១៥ ​មានអាណត្តិ​តាម​វិស័យ​ចំ​នួន ៤១ ​និងអាណត្តិប្រ​ទេស​ចំ​នួន ១៤។ ​រ​ហូត​មក​ទល់​ពេល​នេះ ប្រ​ទេស​កម្ពុ​ជា ​បាន​ទ​ទួល​ទស្ស​ន​កិច្ច​ផ្លូវ​ការ ​តែ​ពី​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា​តែ​ប៉ុណ្ណោះ ​លើក​លែង​តែ​ទស្ស​ន​កិច្ច​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​សិទ្ធិ​មាន​លំ​នៅ​ដ្ឋាន​សម​រម្យ ​ក្នុង​ឆ្នាំ២០០៥ ។ ​អ្នក​កាន់អាណត្តិ​តាម​វិស័យ​មួយ​ចំ​នួន ​បាន​ធ្វើ​ទស្ស​ន​កិច្ច​ផ្លូវ​ការ​មក​កាន់ប្រ​ទេស​កម្ពុ​ជា ​ក្នុង​គោល​បំណង​សិក្សា​ស្រាវ​ជ្រាវ ឬ​ជួប​ប្រ​ជុំ​ជា​មួយ​អង្គ​ការ​សង្គម​ស៊ី​វិល​ផ្សេងៗ ​ប៉ុន្តែ​នោះ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ទស្ស​ន​កិច្ច​ផ្លូវ​ការ​ឡើយ ​ដែល​ទស្ស​ន​កិច្ច​បែប​នោះ ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​អញ្ជើញ​ពី​រដ្ឋាភិ​បាល ​បន្ទាប់​ពី​មាន​កា​រ​ស្នើ​សុំ​ពី​អ្នក​កាន់អាណត្តិ។ រដ្ឋ​ទាំង​ឡាយ ​ក៏​អាច​សម្រេច​ចេញ “​លិ​ខិត​អញ្ជើញអ​ចិន្ត្រៃយ៍” ​ដែល​ជា​លិ​ខិត​អញ្ជើញ​ចំហរ​របស់
​រដ្ឋាភិ​បាល​ដល់​នី​តិ​វិ​ធីពិ​សេស​តាម​វិស័យ​ទាំង​អស់។ ​តាម​រ​យៈ​លិ​ខិត​អញ្ជើញអ​ចិន្ត្រៃយ៍​នោះ ​រដ្ឋ​ទាំង​ឡាយ ប្រ​កាស​ថា ​ខ្លួន​នឹង​ទ​ទួល​យក​ជា​និច្ច​រាល់​កា​រ​ស្នើ​សុំ​ធ្វើ​ទស្ស​ន​កិច្ច​ពីគ្រប់​នី​តិ​វិ​ធីពិ​សេស។ ប្រ​ទេស​កម្ពុ​ជា ​មិន​បាន​ចេញ​លិ​ខិត​អញ្ជើញអ​ចិន្ត្រៃយ៍​ទេ ​ហើយ​គិ​ត​ត្រឹម​ខែ​កក្ក​ដា ​ឆ្នាំ២០១៥ ​មាន​កា​រ​សើ្ន​សុំ​ធ្វើ​ទស្ស​ន​កិច្ច​ចំ​នួន ១៤ ​លើក ​ពី​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​តាម​វិស័យ ​បាន​និង​កំ​ពុង​ស្ថិត​ក្នុង​ការ​រង​ចាំ​នៅ​ឡើយ ។
 
​នី​តិ​វិ​ធីពិ​សេស ​អាច​ជា​បុគ្គល (​ហៅ​ថា “​អ្ន​ក​រាយ​កា​រណ៍ពិ​សេស” ឬ “​អ្នក​ជំនាញឯ​ក​រាជ្យ”) ឬ​ជា​ក្រុម​កា​រ​ងារ​ដែល​មាន​ស​មាជិក ៥ ​រូប ​ដែល​មួយ​រូបៗ​មក​ពី​ក្រុម​ក្នុងតំ​បន់​ទាំង៥ ​របស់​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ ​រួម​មាន៖ ​អាហ្វ្រិក អា​ស៊ី ​អា​មេរិកឡា​ទីន ​និង​កា​រ៉ា​បៀន ​អឺ​រ៉ុប​ខាង​កើត ​និង​ក្រុមប្រ​ទេស​លោក​ខាង​លិច។ ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​អ្នក​ជំនាញឯ​ក​រាជ្យ ​និង​ស​មាជិក​ក្រុម​កា​រ​ងារ ​ត្រូវ​បាន​តែង​តាំង​ដោ​យ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​និងបំ​ពេញ​មុខ​ងារ​តាម​សមត្ថ​ភាព​ផ្ទាល់​ខ្លួន។ ​ពួក​គេ​ទ​ទួល​រ៉ាប់​រង​ក្នុង​ការ​លើក​ស្ទួយឯ​ក​រាជ្យ​ភាព ប្រ​សិទ្ធ​ភាព ​សមត្ថ​ភាព ​និងសុ​ច​រិត​ភាព ​តាម​រ​យៈសុ​ច​រិត​ភាព ​ភាព​មិន​លំ​អៀង ​ភាព​ស្មោះត្រង់ ​និង​សុភ​វិ​និច្ឆ័យ។ ​ពួក​គេ​មិន​មែន​ជា​បុគ្គលិក​របស់​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ ​និង​មិន​ទ​ទួល​ប្រាក់​បៀ​វត្តន៍​ពី​កា​រ​ងារ​របស់​ខ្លួន​ឡើយ។ ​ឋា​នៈឯ​ក​រាជ្យ​របស់​អ្នក​កាន់​អាណត្តិ ​គឺ​មាន​សា​រៈ​សំ​ខាន់​ណាស់ ​ដែល​អាច​ឲ្យ​ពួក​គេបំ​ពេញ​មុខ​ងារ​របស់​ខ្លួន​បាន​ដោយ​មិន​លំ​អៀង។ ​អាណត្តិ​របស់​អ្នក​កាន់​អាណត្តិ​ក្នុង​មុខ​ងារ​ដែល​បា​ន​ប្រ​គល់​ឲ្យ ​ទោះ​ជា​អាណត្តិ​តាម​វិស័យ ឬ​អាណត្តិប្រ​ទេស​ក៏​ដោយ ​ត្រូវ​បា​ន​កំណត់
​រ​យៈ​ពេល​យ៉ាងយូ​របំផុ​ត​ត្រឹម​តែ​ប្រាំ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។
 
​ដោយ​មាន​ការ​គាំ​ទ្រ​ពី​ការិ​យាល័យឧត្តម​ស្នង​ការ​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស (​ការិ​យាល័យOHCHR) ​នី​តិ​វិ​ធីពិ​សេស ​ធ្វើ​ទស្ស​ន​កិច្ច​នៅប្រ​ទេស ​ដោយ​ពិ​និត្យ​លើ​ក​រ​ណី​នី​មួយៗ​ដែល​អះ​អាង​ពី​ការ​រំ​លោភ​បំ​ពាន ​និង​កង្វល់​ដែល​លក្ខ​ណៈ​ជារច​នា​សម្ព័ន្ធ បែ​ប​ទូ​លំ​ទូ​លាយ ​ដោយ​កា​របញ្ជូន​លិ​ខិតឧ​បា​ស្រ័យ​ទៅ​រដ្ឋ​ផ្សេងៗ ​មាន​ដូច​ជា ​ធ្វើ​កា​រ​សិក្សា​តាម​វិស័យ ​និង​កោះ​ប្រ​ជុំពិ​គ្រោះ​យោបល់​អ្នក​ជំ​នាញ ​រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​ស្តង់​ដា​រ​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ។ ​ចូល​រួម​ក្នុង​កា​រ​ត​ស៊ូ​ម​តិ ​និង​លើក​កម្ពស់​កា​រ​យល់​ដឹង​ជា​សា​ធា​រ​ណៈ ​និងផ្តល់​ប្រឹក្សា​យោបល់​សម្រាប់​កិច្ច​ស​ហប្រ​តិ​បត្តិ​កា​របច្ចេក​ទេស។ ​នី​តិ​វិ​ធីពិ​សេស ​រាយ​កា​រណ៍​ជា​រៀង​រាល់​ឆ្នាំ ​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ហើយ​ភាគ​ច្រើន​នៃ​អាណត្តិ ​ក៏​រាយ​កា​រណ៍​ជូន​ម​ហាសន្និ​បាត​ផង​ដែរ។
 
​ដើម្បី​អាន​បន្ថែមអំ​ពី​នី​តិ​វិ​ធីពិ​សេស ​សូម​ចូល​ទៅ​កាន់​គេហ​ទំ​ព័រ៖
http://www.ohchr.org/EN/HRBodies/SP/Pages/Introduction.aspx

​សូម​អានឧ​បា​ស្រ័យ​ចុង​ក្រោយ​បង្អស់​របស់​នី​តិ​វិ​ធីពិ​សេស ​ទាក់​ទង​នឹង​ប្រ​ទេស​កម្ពុ​ជា | http://bit.ly/2HL0IME (ស្វែង​រក​ប្រ​ទេស​កម្ពុ​ជា​នៅ​ក្នុង​បញ្ជី “ ​រដ្ឋ/​អង្គ​ភាព” ជ្រើស​រើស​កាល​បរិច្ឆេទ ​ហើយ​ចុច​លើ​ពាក្យស្វែង​រក)