ទីក្រុងហ្សឺណែវ (ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩) ក្រុមអ្នកជំនាញសិទិ្ធមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃនេះ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលបទចោទទាំងឡាយលើបុរសពីររូប ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពរំឭកខួបបីឆ្នាំនៃការធ្វើឃាតលើអ្នកវិភាគនយោបាយ និងសកម្មជនសង្គម លោក កែម ឡី។
ក្រុមអ្នកជំនាញក៏អំពាវនាវផងដែរដល់រដ្ឋាភិបាលឲ្យបង្វែរការបង្ក្រាបដែលនៅតែកើតមានទៅលើសង្គមស៊ីវិល និងទៅលើការអនុវត្តសេរីភាពជាមូលដ្ឋាន ហើយលើកទឹកចិត្តឲ្យជំរុញការពិភាក្សាដោយបើកចំហ និងការពិភាក្សាដេញដោល ដែលជាមធ្យោបាយមួយឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិភាពយូរអង្វែងនៅកម្ពុជា។
សូមអានសេចក្តីប្រកាសព័ត៌មាននៅទីនេះ។
(*) ក្រុមអ្នកជំនាញ៖ សាស្ត្រាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោក Clément Nyaletsossi Voulé អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជួបប្រជុំដោយសន្តិវិធី និងចងក្រងសមាគម
លោក ដេវីដ ឃេយ៍ (David Kaye) អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងសម្តែងមតិ
លោកស្រី Agnes Callamard អ្នករាយការណ៍ពិសេសស្តីពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ ឬការសម្លាប់ដោយបំពាន
លោក មីសែល ហ្វ័ស្ត៍ (Mr. Michel Forst) អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។