​ទី​ក្រុងហ្សឺ​ណែវ (២៧ ​មេ​សា ២០២០) - ​នៅ​ពេល​ដែល​រដ្ឋាភិ​បាល​ទាំង​ឡាយ​ជួប​ប្រ​ទះ​នឹង​បញ្ហា​គួរ​ឱ្យ​ភ័យ​ខ្លាច​ក្នុង​ការ​ការពា​រប្រ​ជា​ជន​ពី​ជំងឺកូ​វីដ-១៩ ឧត្តម​ស្នង​ការ អ.ស.ប ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​អ្នក​ស្រី ​មីស្សែល ​បាស្សេ​ឡែត ​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋ​ទាំង​អស់ ​ធា​នា​ថា ​សិទ្ធិ​ម​នុស្ស​មិន​ត្រូវ​បាន​រំ​លោភបំពា​ន​ក្រោម​វិ​ធាន​ការពិ​សេស ឬ​វិ​ធាន​ការ​គ្រា​អាសន្ន​ឡើយ។
 
​អ្នក​ស្រី ​បាស្សេឡេត ​បា​នព្រ​មាន​ថា៖ “អំ​ណាច​ពេល​គ្រា​អាសន្ន ​មិន​គួរ​ជា​អាវុធ​ដែល​រដ្ឋាភិ​បាល​ជា​ច្រើន ​អាច​យក​មក​ប្រើ​ប្រាស់ ​ដើម្បី​បង្ក្រាប​ម​តិ​ប្រ​ឆាំង គ្រប់គ្រង​ប្រ​ជា​ជន ​ហើយ​សូម្បី​តែ​ដើម្បី​បន្ត​ពេល​វេ​លា​កាន់អំ​ណាច​របស់​ពួក​គេ ​នោះ​ទេ”។ “អំ​ណាច​គួរ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់ ​ដើម្បី​ទប់​ទល់​នឹ​ង​រោ​គ​រា​តត្បា​តប្រ​កប​ដោយប្រ​សិទ្ធ​ភាព  – ​មិន​លើស​ពី​នេះ ​មិន​តិច​ជាង​នេះ”។

​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង​នៅ​ទី​នេះ