ទីក្រុងហ្សឺណែវ (១២ មេសា ២០២១) – ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសម្តែងកង្វល់ជាខ្លាំង ចំពោះវិធានការច្បាប់ និងវិធានការរដ្ឋបាលថ្មីដែលមានលក្ខណៈតឹងរឹង ដែលបានដាក់ចេញជាបន្តបន្ទាប់ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាន រួមទាំង សេរីភាពក្នុងការដើរហើរ សិទ្ធិជួបប្រជុំដោយសន្តិវិធី និងសិទ្ធិការងារ។
ក្រុមអ្នកជំនាញបានមានប្រសាសន៍ថា “យើងមានកង្វល់ថា វិធានការរដ្ឋបាល និងវិធានការព្រហ្មទណ្ឌ រួមទាំង ការដាក់ទោសពន្ធនាគាររយៈពេលវែងហួសហេតុ និងការពិន័យជាប្រាក់ដែលមានចែងក្នុងច្បាប់នេះ ទំនងជាមិនមានសមាមាត្រ និងមិនចាំចាច់ឡើយ។ រាល់វិធានការដែលបានចាត់ឡើង សំដៅប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាន រួមទាំង ទោសទណ្ឌដែលអាចមាន គួរតែធ្វើក្នុងករណីចាំបាច់ និងមានលក្ខណៈសមាមាត្រ ហើយមិនត្រូវបានប្រើប្រាស់ហួសហេតុឡើយ”។
សូមមើលសេចក្តីប្រកាសព័ត៌មាននៅទីនេះ