​លោក ​រ៉ុង ឈុន ​ដែល​ជា​ប្រ​ធាន​សហ​ជីព​ដ៏​ឆ្នើម​ម្នាក់ ​ត្រូវ​បាន​ដោះ​លែង​មក​វិញ ​បន្ទាប់ពីការ​ឃុំ​ខ្លួន​រ​យៈ​ពេល ១៥​ខែ នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ដែល​មាន​ផ្ទៃក្រឡា ១៧​ម៉ែត្រកា​រ៉េ ​ជា​មួយនឹងអ្នក​ជាប់​ឃុំ​ចំ​នួន២០​នាក់ផ្សេង​ទៀត។ 

​លោក​ត្រូវបាន​ចាប់​ខ្លួ​នពី​បទ​ញុះ​ញង់ ដោ​យសា​រការ​ជាប់​ពាក់​ព័ន្ធ​ក្នុងច​ល​នាកា​រ​ងារ និងកា​រ​ត​វ៉ា​រឿង​ដីធ្លី ​ប្រ​ធាន​សហ​ភាព​សហ​ជីព​កម្ពុ​ជា​រូប​នេះ​អា​ចបាន​ចេញពី​ពន្ធ​នាគារ​ហើយ ​ប៉ុន្តែ​បទពិ​សោ​ធន៍​នោះ​មិ​នបាន​ចាក​ចេញពី​គាត់​ទេ។

​លោក ឈុន ​ដែល​ត្រូវបាន​ចាប់​ខ្លួ​ន​កាលពី​ខែ​កក្ក​ដា ​ឆ្នាំ២០២០ បានចែ​ក​រំ​លែក​ថា “​មូល​ដ្ឋាន​នៃ​សិទ្ធិ​ម​នុស្ស និង​សេ​រី​ភា​ពនៅ​ក្នុងប្រ​ទេស​កម្ពុ​ជា ​គឺ​ត្រូវបា​នរិ​តត្បឹត​យ៉ាងតឹ​ង​រឹង។ ​ម​នុស្ស​ដូច​ជា​ពួក​យើង ​ពិត​ជា​មា​នកា​រ​លំបាក​ណាស់​ក្នុងកា​រ​ប្រើ​ប្រាស់​សេ​រី​ភាព​ជា​មូល​ដ្ឋាន​របស់​យើង

 

Cambodian Confederation of Unions President Rong Chhung.
 
​រូប​លោក​ជា​ម​នុស្សម្នាក់​ក្នុងចំណោ​ម​ក្រុមអ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស​តិ​ច​តួច ​ដែល​ត្រូវបា​ន​កំណត់​មុខ​សញ្ញាដោយ​ច្បាប់ ​ដែ​លបាន​ជួប​ទាំង​ជា​មួយអ្ន​ករា​យកា​រណ៍ពិ​សេសស្តីពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ   ​កម្ពុ​ជា ​លោក​សាស្ត្រា​ចារ្យ Vitit Muntarbhorn និង​លោក  Pradeep Wagleតំ​ណាងប្រ​ចាំប្រ​ទេ​សការិ​យាល័យ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​របស់​អង្គកា​រស​ហប្រ​ជា​ជា​តិនៅ​កម្ពុ​ជា​ នា​កិច្ច​ប្រ​ជុំ​មួយ​ចំ​នួន​ក្នុង​សប្តាហ៍​នេះ។

​លោក ឈុន និង​ម​នុស្ស​មួយ​ចំ​នួនផ្សេង​ទៀត បាន​ចែ​ក​រំ​លែក​ថា ​ខ​ណៈ​ដែល​ពួក​គាត់​ត្រូវបាន​ដោះ​លែងនា​ពេល​នេះ និងបាន​ទទួ​លការ​គាំ​ទ្រពី​មជ្ឈ​ដ្ឋាន​នានា​ដែ​លបាន​ធ្វើកា​រស្វែង​រ​កម​តិ​គាំ​ទ្រ​សម្រាប់​លក្ខ​ខណ្ឌ​ល្អប្រ​សើរ និង​សម្រាប់ការ​ដោះ​លែង​ពួក​គាត់​ក៏ពិ​ត​មែន ​យ៉ាង​ណាការ​រឹត​បន្តឹងនៅ​តែ​មាន​ជា​មួយអ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស​មួយ​ចំ​នួន ​ដែល​ប្រ​ឈម​មុ​ខនឹង​លក្ខ​ខណ្ឌ​ត្រួត​ពិ​និត្យ​របស់​តុ​លាការ​ជា​ច្រើន​ឆ្នាំត​ទៅ​ទៀត។

​ពួក​យើង​ត្រូវបាន​ដោះ​លែង​ក៏ពិ​ត​មែន ​ប៉ុន្តែ​ពួក​យើង​ក៏​មិ​នបាន​រស់នៅដោយ​មាន​សេ​រី​ភាព​ពេញ​លេញ​ដែរ។ ​វាប្រៀបបាននឹងការរា​យ​សំ​ណាញ់​ដើម្បី​ចាប់​ពួក​យើង ប្រ​សិន​បើ​ពួក​យើង​ធ្វើ​អ្វី​មួយ​លើ​សពី​លក្ខ​ខណ្ឌ​ដែល​តុ​លាកា​របាន​ដាក់​ចេញ ​នោះ​ពួក​យើងនឹង​ត្រូវ​ចាប់​ខ្លួន​សារ​ជា​ថ្មី។

អ្ន​កការពា​រ​សិទ្ធិ​ម​នុស្សម្នាក់​ទៀត​ដែ​លបា​ន​ប្រ​ឈម​មុ​ខនឹងការ​ជាប់​ពន្ធ​នាគារ​ខ្មែរ​ជាង១​ឆ្នាំ ​គឺ ​អេង ​ម៉ាឡៃ ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ពេល​ធ្វើ​ដំណើរ​ចេញពីការិ​យាល័យ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​អង្គកា​រស​ហប្រ​ជា​ជា​តិនៅ​កម្ពុ​ជា ​កាលពី​ខែ​កញ្ញា ​ឆ្នាំ២០២០។ ​គាត់បាន​លើក​ឡើង​ថា ​ពន្ធ​នាគារ​មាន​ភាព​ចង្អៀតដោយ​មាន​ម​នុស្ស​ច្រើន ​ខ្វះ​សេ​វា​ថែ​ទាំ​ផ្នែក​វេជ្ជសា​ស្រ្ត ​ហើ​យ​ក៏​មា​នកា​រ​កេងប្រ​វញ្ច​កម្លាំង​ពល​កម្ម​ផង​ដែរ ដោយអ្នក​ជាប់​ពន្ធ​នាគារ​មួយ​ចំ​នួន​ត្រូវបាន​បង្ខំ​ឱ្យដេ​រ​ប៉េះ​សម្លៀ​កបំ​ពាក់។
 
“អ្នក​ជាប់​ពន្ធ​នាគារ (អ្នក​ទោស) ​ពិត​ជា​មា​នកា​រ​លំបាក​ក្នុងការ​រស់នៅ។ ​ពួក​គេ​ត្រូវ​ប្រ​ឈម​មុ​ខនឹង​ភាព​តាន​តឹង​បែប​នេះពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។”

 
Human rights defender Eng Malai, during a meeting with UN Special Rapporteur on the situation of human rights in Cambodia Vitit Muntarbhorn and UN Human Rights Country Representative Pradeep Wagle.

​លោក​ស្រីបាន​លើក​ឡើង​ថា ​ខ្លួន​លោក​ស្រី​ផ្ទាល់បាន​ប្រ​ឆាំង​នឹង​បញ្ហា​ដោយ​ការ​ត​ស៊ូ​ម​តិ​ដើម្បី​សិទ្ធិ​អ្នក​ទោស ​និង​ការ​ចែក​រំ​លែក​ព័ត៌​មាន​អំ​ពី​លក្ខ​ខណ្ឌ​នៅ​ខាង​ក្រៅ​

អ្ន​ក​រា​យកា​រណ៍ពិ​សេស ​សាស្ត្រា​ចារ្យ Muntarbhorn បាន​ប្រាប់​ទៅ​កាន់​ក្រុមអ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស​ថា ​គាត់បាន​ខិត​ខំ​ធ្វើកា​រ​ត​ស៊ូ​ម​តិ​យ៉ាងមុ​ត​មាំ​ជា​មួយនឹង​មន្រ្តី​ជាន់​ខ្ពស់​ដើម្បី​បង្ក​ឱ្យ​មាន​លំហ​ពល​រដ្ឋ ​និង​ន​យោ​បាយប្រ​សើរ​ជាង​មុន។

​លោ​កបាន​មា​នប្រ​សាសន៍​ថា ​សង្ឃឹម​ថានឹង​មា​នកា​រ​បើកទ្វារ​ទៅ​កាន់ការ​មាន​សេ​រី​ភាព​កាន់​តែ​ច្រើន ​ហើយ​នៅ​ទី​បំ​ផុត ​សង្ឃឹម​ថា​វានឹង​នាំ​ទៅ​រ​កការ​ទម្លាក់​ចោ​លការ​ចោទប្រ​កាន់​លើអ្នក ​និងអ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស​ផ្សេង​ទៀត​ផង​ដែរ

 
 UN Special Rapporteur on the situation of human rights in Cambodia Vitit Muntarbhorn during a meeting with a group of human rights defenders.
 
​លោកសា​ស្រ្តា​ចារ្យ Muntarbhorn បាន​មា​នប្រ​សាសន៍​ថា ​លោ​កបានស្តាប់​យ៉ាង​មាន​ចំ​ណាប់​អា​រម្មណ៍ រួ​មនឹង​ក្តីបា​រម្ភ​ចំ​ពោះ​បទពិ​សោ​ធន៍​ដែល​ធ្លាប់​បា​ន​កើត​មាន​នេះ ​ហើ​យ​ក៏​បាន​និង​កំ​ពុង​ធ្វើកា​រ​ត​ស៊ូ​ម​តិ​រួច​ហើយ​លើ​ប្រ​ធាន​បទ​ជា​ច្រើន​ដែល​បាន​លើក​ឡើង ​ដូច​ជា​កំ​ណែ​ទម្រង់​ពន្ធ​នាគារ ​ប៉ុន្តែនឹង​យក​ក្តី​កង្វល់​ដែល​បាន​លើក​ឡើង​ទាំង​នេះ ​សម្រាប់ការ​ពិ​ភាក្សា​នា​ពេល​ខាង​មុខ​ទៀត​ជា​មួយ​អាជ្ញាធរ។

“​យើង​ក៏​បាន​ធ្វើកា​រ​ត​ស៊ូ​ម​តិ​យ៉ាង​ខ្លាំងក្លា​សម្រាប់ការ​ធ្វើ​កំ​ណែ​ទម្រង់​យុត្តិ​ធម៌ ​ក៏​ដូច​ជា​កំ​ណែ​ទម្រង់កា​រ​បោះ​ឆ្នោត ​ដើម្បី​ឈាន​ទៅ​រ​កកា​រការ​ពារ​ដល់​ក្រុមអ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស ​និងស​កម្ម​ជន​ន​យោ​បាយ    ​នា​នា។ ការ​ការ​ចោទ​ប្រ​កាន់​ពី​បទឧ​ក្រិដ្ឋ​ប្រ​ឆាំង​នឹង​អ្នក​ការ​ពារ​សិទ្ធិ​ម​នុស្ស​ផ្សេងៗ​ ​ក៏​គួរ​ត្រូវ​បាន​ទម្លាក់​ចោល​ផង​ដែរ។”

 ​សម្រាប់​ខាង​ការិ​យាល័យ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​វិញ ​លោក​ Wagle ​បាន​មា​នប្រ​សាសន៍​ថា ​ការិ​យាល័យ​ប្រ​ចាំ​កម្ពុ​ជា ​បាន​និង​កំ​ពុង​តាម​ដាន​ការ​អភិ​វឌ្ឍន៍​លើ​លំហ​ពល​រដ្ឋ ​និងផ្តល់​ជំនួយបច្ចេក​ទេស​ដល់​រដ្ឋាភិ​បាល​ដើម្បី​ក្នុង​ការ​ជួយ​អ​នុ​វត្ត​ការ​លើក​កម្ពស់​សិទ្ធិ​ម​នុស្ស។ ​គាត់​បានផ្តល់​សារ​ចំ​ពោះ​ក្រុម​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស​ចំ​នួន​ពីរ៖

 “ស​កម្ម​ភាព​សិទ្ធិ​ម​នុស្ស ​មិន​គួរ​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រ​ធាន​បទ​នៃ​ច្បាប់ព្រ​ហ្ម​ទណ្ឌ​ទេ...​យើង​ត្រូវ​បន្ត​ធ្វើ​កា​រ​ងារ​របស់​យើង ​និងស​កម្ម​ភាព​សិទ្ធិ​ម​នុស្ស ។​  ​បើ​យើង​មិន​បន្ត​ធ្វើ​វា ​នោះ​នឹង​មិន​មាន​ការ​ផ្លាស់ប្តូរ  ​ឡើយ។”

​ពួក​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​រួម​គ្នា។ ​យើង​ត្រូ​វក​សាង​ភាព​ជា​ដៃ​គូ...​ចាំ​មើល​ថា​តើ​យើង​នឹង​អាច​ធ្វើ​ឱ្យប្រ​សើរ​ឡើង​នូវស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​ដោយ​រ​បៀប​ណា។”

 
UN Human Rights Cambodia Country Representative Pradeep Wagle during a meeting with a number of human rights defenders.