Special Rapporteur on the situation of human rights in Cambodia Professor Vitit Muntarbhorn

​ទី​ក្រុងហ្សឺ​ណែវ៖ (​ម្ភៃ​ប្រាំ​បួន ​ខែ​មិថុនា ​ឆ្នាំ២០២២)៖ នៅ​ថ្ងៃនេះ ​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​ម​នុស្សរបស់​អង្គកា​រ​សហ​ប្រជាជា​តិ បាន​ធ្វើការ​អំពាវ​នាវឱ្យមា​នការ​ពិ​និត្យ​ឡើង​វិញជា​បន្ទាន់ ​លើ​ដំណើ​រការ​អ​នុ​វត្តច្បាប់ដែ​លបាន​ធ្វើ​ឡើង​ចំ​ពោះ​ក្រុម​អ្ន​កនយោ​បាយ​បក្ស​ប្រ​ឆាំងនៅក្នុងប្រ​ទេស​កម្ពុជា ​បន្ទាប់ពី​ជន​ជាប់​ចោទ​ចំ​នួន ៤៣​នាក់ ​ត្រូវបា​នបា​ន​កាត់ទោ​សក្នុងកា​រ​កាត់​ក្តីទ្រង់ទ្រាយ​ធំ​លើក​ទី​បី ដែល​ចោទប្រ​កាន់ពី​បទញុំ​ញង់ ​និង​រួម​គំ​និតក្បត់។
​ជន​ជាប់​ចោទ​ទាំង​អស់ មា​នការជាប់​ពាក់​ព័ន្ធទៅ​នឹង​គណ​បក្ស​សង្រ្គោះជា​តិ ដែល​ត្រូវបា​ន​រំ​លាយ ​បន្ទាប់ពី ​ទ​ទួ​លបា​នការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​អំឡុង​ពេល​បោះ​ឆ្នោតនា​ឆ្នាំ២០១៧ ​ត្រូវបានផ្តន្ទាទោសដោ​យ​សាលាដំ​បូង​រាជធា​នី​ភ្នំ​ពេញ ​កាលពី​ថ្ងៃ​ទី១៤ ​ខែ​មិថុនា ឱ្យជាប់​ពន្ធ​នាគារ​រ​ហូត​ដល់៨​ឆ្នាំ។
​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ​លទ្ធ​ផល​នៃ​ការ​ជំ​នុំ​ជម្រះ​របស់​សា​លា​ដំ​បូង​នេះ​ ​បង្ហាញឱ្យ​ឃើញ​ពី​លំ​នាំនៃ​បញ្ហា​ការ​ជំ​នុំ​ជម្រះ​សំណុំ​រឿង​នយោ​បាយ​ ​ ដែល​មា​ន​កំហុសឆ្គង​របស់​តុ​លាការ»។ «​យើង​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​ពិ​និត្យ ​និង​ដោះ​ស្រាយ​លើ​ដំណើ​រការ​នេះ​ជា​បន្ទាន់ »។
ការ​សម្រេច​ចិត្តនេះ ​ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់​ពីមានស​វ​នាកា​រ​សរុប​ចំ​នួន ២០ ​ដង​ពី​ចន្លោះ​ខែ​វិច្ឆិកា ​ឆ្នាំ ២០២០ ​ដល់​ខែ​ឧ​សភា ​ឆ្នាំ ២០២២។ ​ក្តី​កង្វល់​ជុំ​វិញ​ដំណើ​រការផ្លូវច្បាប់​រួមមាន៖

 

  • ​ជន​ជាប់​ចោទជា​ច្រើន​នាក់​ត្រូវបា​ន​បដិសេធ​ចំ​ពោះការ​ចូល​ខ្លួនទៅ​កាន់កា​រ​កាត់​ក្តី​របស់​ពួក​គេ​ហើយជា​លទ្ធ​ផល​ត្រូវបា​ន​កាត់ទោសដោ​យកំ​បាំង​មុខ។
  • ការ​បដិសេធ​ចំ​ពោះការ​ចូល​ប្រើ​ប្រាស់​ឯកសា​រ​សំណុំ​រឿង​ពេញ​លេញ។
  • ការ​រំ​លោភ​លើ​គោ​លកា​រណ៍​សន្មត់នៃ​ភាព​គ្មាន​ទោ​ស​ពៃរ៍ដែ​លបា​ន​កត់​សម្គាល់នៅក្នុងឧទាហ​រណ៍នៃការ​ប្រើ​ប្រាស់​ភាសា​ចោទប្រ​កាន់​របស់​ចៅក្រម ​ប្រ​ឆាំង​នឹង​ចុង​ចោទដែ​លមា​នវត្ត​មាននៅក្នុង ​ស​វ​នាការ។
  • ការ​បន្ត នៃការ​ឃុំ​ខ្លួ​នបណ្តោះ​អាសន្នមុ​នកា​រ​កាត់​ក្តីដោយ​ផ្ទុយ​នឹងច្បាប់ជា​តិ ​និង​អន្តរជា​តិ ដែ​លការពា​រ​សិទ្ធិ​ទ​ទួ​លបា​នកា​រ​កាត់​ក្តី​ទាន់​ពេល​វេ​លា។
  • ​កង្វះ​ភ័ស្តុ​តាង​ច្បាស់​លាស់ ​អង្គ​ហេតុ ​និងសេ​ច​ក្តីសន្និ​ដ្ឋាន ដែល​បញ្ជាក់​ពីការ​ចោទប្រ​កាន់។
​លើស​ពីនេះទៅ​ទៀត ស​កម្មជន​ជាប់​ទោស​ជា​ជន​ជា​តិ​ខ្មែរ​អា​មេរិ​កាំង​ម្នាក់ ​ត្រូវ​បាន​ផ្លាស់​ពី​ពន្ធ​នាគា​រនៅ​ទី​ក្រុង​ភ្នំ​ពេញ ​ទៅ​ពន្ធ​នាគារ​ខេត្ត​ដាច់​ស្រ​យាល​។ ​អាជ្ញាធ​រនា​យក​ដ្ឋាន​ពន្ធ​នាគា​របាន​បង្ហាញ​ជា​សាធា​រ​ណៈថា ការ​ផ្លាស់ប្តូរ​ពន្ធ​នាគា​រនេះ ដោយ​ហេតុ​ផល​ថាស​កម្មជន​ជាប់​ទោស​ម្នាក់នេះមាន​អា​កប្ប​កិរិ​យា "​ចម្លែក​ខុស​គេ" ​ប៉ុន្តែការ​ផ្លាស់ប្តូ​រនេះ​នឹង​ធ្វើឱ្យការ​ទៅ​ជួប​សួ​រ​សុខ​ទុក្ខ​របស់​គ្រួ​សារ ឬតំ​ណាង​កុងស៊ុ​ល​កាន់​តែមា​នកា​រ​លំបាកជា​ខ្លាំង។
​អ្នកជំ​នាញបាន​លើក​ឡើងថា "ដោយ​ផ្អែក​លើ​ហេ​តុ​ផល​ទាំងនេះ  ​រដ្ឋាភិបាល​ត្រូវ​ពិ​និត្យ​ឡើង​វិញ​នូ​វការផ្តន្ទា​ទោស​ទាំងនេះ ​និង​ក​រ​ណី​ស្រ​ដៀង​គ្នា​ទាំង​អស់ ដែ​លមិន​ទាន់​កាត់​ក្តី ​ដើម្បីធា​នាថា​ដំណើ​រការ​របស់​តុ​លាកា​រ​នា​ពេល​អ​នាគ​តប្រ​កាន់​ខ្ជាប់​នូវ​កាតព្វ​កិច្ច​អន្តរ​ជា​តិ" វា​ជា​រឿង​សំ​ខាន់​ដែល​ត្រូវ​ធា​នា​ចំ​ពោះនិន្នាការ​នៃ​ការ​បង្រួម​ទំ​ហំ​ពល​រដ្ឋ ​និង​ប្រជាធិ​បតេយ្យ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា ​ដែល​វា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ​ដោយ​កា​រ​កាត់​ក្តី​ទាំង​នេះ​ត្រូវ​បាន​កើត​ឡើងជា​ថ្មី​ទៀត»។
​អ្នក​ជំ​នាញ​បាន​គូស​បញ្ជាក់​ថា ​រដ្ឋាភិ​បាល​មិន​ត្រឹម​តែ​មាន​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​ក្នុង​ការ​ការ​ពារ​សិទ្ធិ​ជន​ជាប់​ចោទ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ត្រូវ​គោរព​សិទ្ធិ​សេ​រី​ភាព​ក្នុង​ការ​បញ្ចេញ​ម​តិ​ស្រប​តាម​ក​តិកា​សញ្ញា​អន្តរ​ជា​តិ ​និង​សេ​ច​ក្តី​ប្រ​កាស​សិទ្ធិ​ម​នុស្ស​អា​ស៊ាន​ផង​ដែរ។ ​សិទ្ធិ​នេះ​មាន​សា​រៈ​សំ​ខាន់​ចំ​ពោះ​នយោ​បាយ​ពហុ​បក្ស។
“​វា​ជា​ការ​គួរ​ឱ្យ​ព្រួយបា​រម្ភ​ដែល​ឃើញ​ថា ​ទោះ​បី​ជា​មាន​ការ​ឈ្នះ​សំឡេង​ឆ្នោត​លើស​លប់ ​ដែល​មិន​បា​នបញ្ជាក់​ក៏​ដោយ ​នៅ​ក្នុង​កា​រ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ដើម​ខែ​នេះ ​បរិ​យា​កាស​នៃ​ការ​ធ្វើ​ទុក្ខបុ​ក​ម្នេញផ្នែ​ក​ន​យោ​បាយ ​ដែល​មាន​អាច​ឥទ្ធិ​ពល​ស្មើ​នឹង​កា​របំភិ​តបំ​ភ័យ ​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុងប្រ​ទេស​ដែល​បា​នប្តេជ្ញា​ខ្លួន​ចំ​ពោះ​គោរព​តា​ម​នី​តិ​រដ្ឋ ​និង​សិទ្ធិ​ម​នុស្ស​ជា​មូល​ដ្ឋាន” ​នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នក ​ជំ​នាញ។

​អ្នក​ជំ​នាញៈ ​លោក Vitit Muntarbhorn ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តិ​ពីស្ថាន​កា​រណ៍​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា​(Special Rapporteur on the situation of human rights in Cambodia)Mr. Clément Nyaletsossi VouleSpecial Rapporteur on the rights to freedom of peaceful assembly and of association; Mr. Diego García-Sayán, Special Rapporteur on the independence of judges and lawyers

​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​គឺ​ជា​ផ្នែក​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​នី​តិ​វិ​ធីពិ​សេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ   ​ម​នុស្ស។ ​នី​តិ​វិ​ធីពិ​សេស ​ជាស្ថាប័ន​ធំ​ជាង​គេ​របស់​អ្នក​ជំ​នាញឯ​ក​រាជ្យ​នៅ​ក្នុង​ប្រ​ព័ន្ធ​សិទ្ធិ​ម​នុស្ស​របស់      ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​គឺ​ជា​ឈ្មោះ​ទូ​ទៅ​នៃ​យន្ត​កា​រស្វែង​រក​ការ​ពិត ​និង​កា​រ​ត្រួត​ពិ​និត្យឯ​ក​រាជ្យ​របស់​ក្រុម​ប្រឹក្សា ​ដែល​ដោះ​ស្រា​យស្ថាន​ភាព​ជាក់​លាក់​របស់ប្រ​ទេស​ណា​មួយ ឬ​បញ្ហា​ប្រ​ធាន​បទ​នៅគ្រប់​ផ្នែក​នៃពិ​ភព​លោក។ ​អ្នក​ជំ​នាញ ​នៃ​នី​តិ​វិ​ធីពិ​សេស​ធ្វើ​ការ​លើ​មូល​ដ្ឋាន​ស្ម័​គ្រ​ចិត្ត។ ​ពួក​គេ​មិន​មែន​ជា​បុគ្គ​លិក​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​ហើយ​មិន​ទ​ទួល​បាន​ប្រាក់​បៀ​វត្សន៍​សម្រាប់​កា​រ​ងារ​របស់​ពួក​គេ​ទេ។ ​ពួក​គេ​ជា​អ្នកឯ​ក​រាជ្យ​មក​ពី​រដ្ឋាភិ​បាល ឬ​អង្គ​ការ​ណា​មួយ ​ហើយធ្ចើ​ការ​តាម​សមត្ថ​ភាព​រៀងៗ​ខ្លួន​របស់​ពួក​គេ។
​សម្រាប់​ព័ត៌​មាន ឬ​ស្នើ​ការផ្សព្វ​ផ្សាយ​បន្ថែម  ​សូម​ទាក់​ទង Amanda Fisher ​តាម​រ​យៈ​លេខ​ទូ​រ​សព្ទ +855 17 875 592 ឬ​តាម​សារអេឡិ​ច​ត្រូនិ​កៈ Fisher4@un.org ឬ Emily Walker (+41 22 917 4121 / emily.walker@un.org)
​សម្រាប់​កា​រ​ស្នើ​ការផ្សព្វផ្សា​យស្តី​ពី​អ្នក​ជំ​នាញឯ​ក​រាជ្យ​នៃ​អង្គ​កា​រ​សហ​ប្រ​ជា​តិ ​សូម​ទាក់​ទង Renato de Souza ​តាម​រ​យៈ​ទូ​រ​សព្ទ (+41 76 764 2602) ឬ​តាម​សារអេឡិ​ច​ត្រូនិ​កៈ renato.rosariodesouza@un.org)
 ​តាម​ដា​ន​ព័ត៌​មា​ន​ពាក់​ព័ន្ធ​អ្នក​ជំ​នាញឯ​ក​រាជ្យ​សិទ្ធិ​ម​នុស្ស​នៃ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ ​នៅ​លើ Twitter@UN_SPExperts
​តើ​អ្នក​មាន​ការ​ព្រួយ​បា​រម្ភអំ​ពីពិ​ភព​លោក​ដែល​យើង​កំ​ពុង​រស់​នៅ​ដែរ​ទេ?
​ដូច្នេះ ​ក្រោក​ឈរ​ឡើង​នៅ​ថ្ងៃ​នេះ ​ដើម្បី​សិទ្ធិ​របស់​យើង
#Standup4humanrights
​ចូល​ទៅ​កាន់​គេហ​ទំ​ព័រ http://www.standup4humanrights.org