“ជនជាតិដើមភាគតិចមានសិទិ្ធលើដីធ្លី ទឹកដី និងធនធានផ្សេងៗ ដែលពួកគេបានធ្វើជាម្ចាស់ ឬកាន់កាប់ជាលក្ខណៈប្រពៃណី ឬបានប្រើប្រាស់ ឬទទួលបាន”។ នៅប្រទេសកម្ពុជាក្របខ័ណ្ឌគតិយុត្តិបង្កើតជាមធ្យោបាយសម្រាប់ជនជាតិដើមភាគតិចក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព រហូតដល់ដីដូនតារបស់ពួកគេ។ វីដេអូនេះរៀបរាប់ពីជំហានទីមួយនៃជំហានទាំង ៣ នៃដំណើរការនេះ ពោលគឺ ការទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចនៃសហគមន៍ដែលស្វែងរកប័ណ្ណកម្មសិទ្ធិដីសមូហភាព។
វីដេអូណែនាំខ្លីនេះ ពន្យល់អំពីគំនិតសំខាន់ៗនៃក្របខ័ណ្ឌរាយការណ៍ស្តីពីគោលការណ៍ណែនាំរបស់អ.ស.ប៖ បញ្ហាសិទ្ធិមនុស្សសំខាន់ៗ។ វីដេអូនេះត្រូវបានផលិតដោយ Shift និង Mike Baab។ សូមស្វែងយល់បន្ថែមអំពីក្របខ័ណ្ឌរាយការណ៍ស្តីពីគោលការណ៍ណែនាំរបស់អ.ស.ប និង បញ្ហាសិទ្ធិមនុស្សសំខាន់ៗ តាមរយៈ http://www.ungpreporting.org/key-concepts/salient-human-rights-issues/ និងអំពី លោក Mike Baab តាមរយៈ https://www.youtube.com/channel/UCLSc--m5fu7j1f9r8xvzJLA
ធុរកិច្ចនានាប៉ះពាល់សិទ្ធិមនុស្ស ទោះជាធុរកិច្ចទាំងនោះធ្វើប្រតិបត្តិការ នៅទីណា កន្លែងណា និងដោយរបៀបណាក៏ដោយ។ ក្នុងឆ្នាំ២០១១ អង្គការសហប្រជាជាតិ បានចេញនូវសំណុំគោលការណ៍ដែលកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវដោះស្រាយផលប៉ះពាល់ទាំងនេះ។ ដូច្នេះ តើគោលការណ៍ទាំងនេះនិយាយអំពីអ្វី? ហើយ ហេតុអ្វីបានជាគោលការណ៍ទាំងនេះសំខាន់? សូមមើលវីដេអូខ្លី ដែលបានបង្កើតឡើងដោយអ្នកប្រឹក្សាសិទ្ធិមនុស្ស លោក ម៉ៃ ប៉ាប (Mike Baab) សម្រាប់សេចក្តីណែនាំអំពីគោលការណ៍ណែនាំរបស់អ.ស.បស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស។
រាល់ឆ្នាំ មនុស្សរាប់លាននាក់ត្រូវបានបន្លាស់ទីដោយបង្ខំពីផ្ទះ និងដីរបស់ពួកគេ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើឲ្យមនុស្សគ្មានផ្ទះសម្បែងគឺជាការរំលោភសិទ្ធិមនុស្ស។ វីដេអូខ្លីស្តីពី "បញ្ឈប់ការបណ្តេញចេញដោយបង្ខំ" បង្ហាញផលប៉ះពាល់ដែលមិនអាចវាស់វែងបាន នៃការបម្លាស់ទីដោយបង្ខំទាំងនោះ ទៅលើជីវិតរស់នៅរបស់មនុស្សនៅទូទាំងពិភពលោក។
សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ទាមទារសិទិ្ធដីធ្លីរបស់ពួកគេ