អ្នកស្រឡាញ់ភេទដូចគ្នា

អ.ស.ប សេរីភាព & សមភាព៖ ស្គាល់មនុស្សម្នាក់ច្បាស់ នោះការរើសអើងនឹងបញ្ចប់

យើងមានមោទនភាពក្នុងការចែករំលែករឿងរ៉ាវពិតរបស់ លី ដែលជាបុគ្គលមួយរូបធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាពរបស់គាត់ដើម្បីជួយគាំទ្រគ្រួសារ ... ហើយគាត់ធ្វើរឿងរាវទាំងនោះដោយទេពកោសល្យពិសេសរបស់គាត់។


អ.ស.ប សេរីភាព & សមភាព៖ គ្រួសារ

ការចេញមករស់នៅក្នុងគ្រួសារមួយត្រូវការភាពក្លាហាន។ អ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់មានរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេក្នុងការចេញមករស់នៅក្នុងគ្រួសារ ដែលអាចធ្វើឲ្យពួកគេមានការឈឺចាប់ មានភាពរឹងមាំ ទឹកភ្នែក ឬភាពកក់ក្តៅ ឬអ្វីៗទាំងអស់នោះ។ តើរឿងរ៉ាវរបស់អ្នកជាអ្វី?


អ.ស.ប សេរីភាព & សមភាព៖ ប្រពៃណី

ប្រពៃណីនាំឲ្យយើងជួបជុំគ្នា មិនមែនបំបែកបំបាក់យើងឡើយ។ វីដេអូរយុទ្ធនាការរបស់ អ.ស.ប សេរីភាព & សមភាពប្រាប់យើងនូវរឿងរ៉ាវផ្ទាល់ខ្លួ​នមួយនៃការទទួលយក និងភាពជាម្ចាស់។ តើរឿងរ៉ាវរបស់អ្នកជាអ្វី?


អ.ស.ប សេរីភាព & សមភាព៖ វប្បធម៌

វប្បធម៌ គួរតែនាំឲ្យយើងជួបជុំគ្នា មិនមែនបំបែកបំបាក់យើងឡើយ។ ចូលរួមចលនាសកលលោកដើម្បីបង្កើតឲ្យមានវប្បធម៌ចម្រុះនៃសេចក្ដីស្រឡាញ់


ហេតុអ្វីបានជាយើងតស៊ូទាមទារ

ចលនាជាសកលសម្រាប់សមភាព ស្រីស្រឡាញ់ស្រី បុរសស្រលាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ (LGBT) ឆ្លងកាត់មនុស្សរាប់លាននាក់ ក្រុម អង្គការ និងយុទ្ធនាការ រាប់លាន ដែលអ្នកទាំងអស់នោះកំពុងតស៊ូទាមទារឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេស និងសហគមន៍របស់ពួកគេ។ កាលពីឆ្នាំមុន យុទ្ធនាការរបស់ អង្គការសហប្រជាជាតិសេរីភាព និងសមភាព (UN Free & Equal) បានស្មើសុំឲ្យប្រជាជនជួយបង្កើតវីដេអូដែលចាប់យកនូវឈុតមួយចំនួនអំពីកម្លាំង និងស្មារតីដែល សកម្មជន និងអ្នកគាំទ្រ អ្នកស្រលាញ់ភេទដូចគ្នា មានចំពោះការងាររបស់ពួកគេ និងចម្រុះភាពយ៉ាងច្រើននៃមូលហេតុដែលជួយធ្វើឲ្យកើតមានឡើងនូវចលនានេះនៅទូទាំងពិភពលោក។ ជាលទ្ធផលគឺការប្រារព្ធនូវសកម្មភាពចូលរួម និងជាការរំលឹកនូវមូលហេតុដែលយើងធ្វើការតស៊ូទាមទារ។

ថ្ងៃនេះ ជាទិវាគ្មានការរើសអើង ឆ្នាំ ២០១៧ យើងកំពុងដំណើរការដាក់ឲ្យប្រើប្រាស់នូវសំណៅជាភាសាខ្មែរនូវវីដេអូ “ហេតុអ្វីបានជាយើងតស៊ូទាមទារ” ដើម្បីឲ្យប្រជាជនកម្ពុជាអាចយល់ផងដែរនូវពីអ្វីដែលជាបញ្ហានៃការរើសអើងដែលសកម្មជនសិទ្ធិ ស្រីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ និងមនុស្សមានភេទមិនច្បាស់លាស់ (LGBTI) និងអ្នកគាំទ្ររបស់គេ កំពុងតស៊ូទាមទារ។ សូមចូលរួមជាមួយយើងដើម្បីជួយបង្កើតពិភពលោកមួយដែលគ្មានការរើសអើង!


កើតមក មានសេរីភាព និង សមភាព

កើតមក មានសេរីភាព និង​ សមភាព


More Videos