ទិវាសុខភាពពិភពលោកឆ្នាំនេះប្រព្រឹត្តិទៅក្នុងពេលដ៏លំបាកសម្រាប់យើងគ្រប់គ្នា សាររបស់ខ្ញុំថ្ងៃនេះគឺ សម្រាប់បុគ្គលិកសុខាភិបាលទាំងអស់!
សន្តិភាពមិនមែនគ្រាន់តែសំដៅលើអវត្ដមាននៃសង្គ្រាមប៉ុណ្ណោះទេ។ ខណៈដែលប្រទេស ឬទីក្រុងនានាស្ថិតនៅក្នុងភាពប្រកាសអាសន្ន ឬបិតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ ស្ត្រី និងកុមារីជាច្រើន បែជាប្រឈមនឹងអំពើហិង្សាកាន់តែខ្លាំង នៅតាមគេហដ្ឋានរបស់ពួកគេ ដែលជាកន្លែងដែលគួតែមានសុវត្ថិភាពបំផុត។
នៅពេលដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ យើងក៏កំពុងជួបប្រទះនូវ ការរីករាលដាលមួយផ្សេងទៀត នោះគឺការរីករាលដាលដ៏គ្រោះថ្នាក់នៃព័ត៌មានមិនពិត។ ថ្ងៃនេះ ខ្ញុំសូមប្រកាសសម្ពោធនូវវិធានការឆ្លើយតបថ្មីរបស់អង្គការសហប្រជាជាតិ ដែលនឹងធានាឱ្យមានព័ត៌មានពិត ត្រឹមត្រូវ និងបែបវិទ្យាសាស្ត្រជុំវិញជំងឺកូវីដ១៩ នៅក្នុងប្រព័ន្ធអុីនធឺណិត។
"បន្ទាប់ពីការធ្វេសប្រហែស និងមានការយកចិត្តទុកដាក់ទាបក្នុងសេវាសុខភាពផ្លូវចិត្ត អស់រយៈពេលជាច្រើនទសវត្សមកហើយនេះ ជំងឺរាតត្បាតកូវីដ១៩ កំពុងតែបង្កើន គំនាបនៃភាពតានតឹងផ្លូវចិត្តដល់ក្រុមគ្រួសារ និងសហគមន៍បន្ថែមទៀតផងដែរ" ប្រសាសន៍របស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។