ហ្សឺណែវ (១១ ធ្នូ ២០១៧) ខណៈពេលដែលពិភពលោកអបអរសាទរការចុះហត្ថលេខាលើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នៅថ្ងៃទី១០ ធ្នូ ១៩៤៨ ប្រទេសកម្ពុជាគួរងាកមករកផ្លូវប្រជាធិបតេយ្យសេរីពហុបក្សរបស់ខ្លួន ហើយធានាឲ្យមានសេរីភាពពេញលេញដល់សង្គមស៊ីវិល និងអ្នកសារព័ត៌មានដើម្បីឲ្យពួកគេអាចធ្វើប្រតិបត្តិការបាន នេះបើតាមប្រសាសន៍របស់អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។
អ្នករាយការណ៍ពិសេស បានមានប្រសាសន៍ថា “ខ្ញុំបារម្ភក្រៃលែងចំពោះការរំលាយគណៈបក្សសង្គ្រោះជាតិ (CNRP) កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ការហាមឃាត់សមាជិកគណៈបក្សសង្គ្រោះជាតិចំនួន ១១៨ រូប មិនឲ្យធ្វើសកម្មភាពនយោបាយក្នុងរយៈពេលប្រាំឆ្នាំ ហើយនិងការបែងចែកអាសនៈជាប់ឆ្នោតរបស់គណៈបក្សនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទៅឲ្យសមាជិកទាំងឡាយរបស់គណបក្សកាន់អំណាច និងគណបក្សផ្សេងទៀតដែលមិនត្រូវបានប្រជាជនបោះឆ្នោតឲ្យ”។
សូមសេចក្តីប្រកាសព័ត៌មាន ជាភាសាខ្មែរ។