ទីក្រុងភ្នំពេញ (១០ មករា ២០១៧)៖ អ្នកដែលធ្លាប់ជួបបញ្ហាពេលទៅសួរសុខទុក្ខគ្រួសារ ឬមិត្តភក្តិនៅពន្ធនាគារ នឹងយល់ដឹងពីការណែនាំលើប័ណ្ណប្រកាសថ្មីរបស់យើងស្តីពីដំណើរការសួរសុខទុក្ខនៅពន្ធនាគារ ដែលបានចេញផ្សាយរួមគ្នាដោយ ការិយាល័យ OHCHR ក្រសួងមហាផ្ទៃ និងអង្គការមិនមែនរដ្ឋាភិបាលជំនួយផ្នែកច្បាប់ អង្គការស្ពានយុត្តិធម៌ប្រចាំកម្ពុជា។ ប័ណ្ណប្រកាសថ្មីរបស់យើងស្តីពីដំណើរការសួរសុខទុក្ខនៅពន្ធនាគារនេះ ទើបតែបានចេញផ្សាយរួមគ្នាជាមួយប័ណ្ណប្រកាសទីពីរដែលរង់ចាំជាយូរមកហើយស្តីពីសិទ្ធិជាមូលដ្ឋានរបស់ជនជាប់ឃុំ។ ប័ណ្ណទាំងពីរបញ្ជូនព័ត៌មានសំខាន់ ដែលសរសេរជាភាសាសាមញ្ញ និងរូបភាពងាយយល់។ អ្នកដែលមានចំណាប់អារម្មណ៍អាចទទួលប័ណ្ណប្រកាសទាំងពីរនេះជាច្បាប់ចម្លងទន់ និងរឹង ទាំងភាសាខ្មែរ និងអង់គ្លេស (តើអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បីសួរសុខទុក្ខគ្រួសារឬញាតិមិត្តរបស់អ្នកនៅក្នុងពន្ធនាគារ) និង ភាសាខ្មែរ និងអង់គ្លេស (សិទ្ធិរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារ) ពីការិយាល័យ OHCHR។