​សេ​ច​ក្តី​សម្រេច​ថ្មីស្តី​ពី “​សេ​វា​ប្រឹក្សា​យោបល់ ​និង​ជំនួយបច្ចេក​ទេស​សម្រាប់ប្រ​ទេស​កម្ពុ​ជា” ​ត្រូវ​បាន​អ​នុម័ត​ដោយ​ឯកច្ឆន្ទ ​ដោ​យ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​កាល​ពី​ថ្ងៃ​សុ​ក្រ​ទី ២៩ ​ខែ​កញ្ញា ​ឆ្នាំ ២០១៧ ​បន្ទាប់​ពី​មាន​ការ​ជ​ជែក​ពិ​ភាក្សា​ដេញ​ដោល​មួយ​ចំ​នួន​លើខ្លឹម​សារ​អត្ថ​បទ ​និង​កា​រ​បោះ​ឆ្នោត​លើ​ការ​ធ្វើវិ​សោ​ធន​កម្ម​ដែល​បាន​ស្នើ​ឡើង។ ​សូម​មើល​វីដេ​អូអំ​ពី​ដំណើរ​កា​រ​នី​តិ​វិ​ធី​នានា​នៅ​ទី​នេះ។ ​អត្ថ​បទ​នៃ​សេ​ច​ក្តី​សម្រេច​ចិត្ត​នេះ ​ដែល​នៅ​ទី​បំ​ផុត​ត្រូវ​បាន​អ​នុម័ត​ដោ​យ​ម​តិ​ឯកច្ឆន្ទ ​ហើយ​អាច​រក​បាន​នៅ​ទី​នេះ។ ​នៅ​ក្នុង​សេ​ច​ក្តី​សម្រេច​នេះ ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស​បាន​បន្ត​អាណត្តិ​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស ​រ​យៈ​ពេល ​ពីរ ​ឆ្នាំ ​ទៀត ​ហើយ​បាន​ស្នើ​សុំ​ឲ្យ​អ្នក​ស្រី​រាយ​កា​រណ៍ជូ​ន​ក្រុម​ប្រឹក្សា​នៅ​ខែ​កញ្ញា ​ឆ្នាំ ២០១៨ ​និង ​ខែ​កញ្ញា ​ឆ្នាំ ២០១៩។ ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ក៏​បាន​ស្នើ​សុំ​ផង​ដែរ​ឲ្យ​អគ្គ​លេខាធិ​ការ ​ធ្វើ​សេ​ច​ក្តី​រាយ​កា​រណ៍​ដល់ខ្លូនអំ​ពី​តួនា​ទី ​និង​សមិទ្ធិ​ផល​របស់​ការិ​យាល័​យ​សិទ្ធិ​ម​នុស្ស​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​នៅ​កម្ពុ​ជា ​នៅ​ខែ​មីនា​ឆ្នាំ ២០១៨ ​និង​ខែ​កញ្ញា ​ឆ្នាំ ២០១៩។
 
​សេ​ច​ក្តី​សម្រេច​នេះគ្របដណ្តប់​លើ​បញ្ហា​ជា​ច្រើន។ ​ទាក់​ទង​នឹង​អង្គ​ជំ​នុំ​ជម្រះវិ​សាមញ្ញ​ក្នុង​តុលា​កា​រ​កម្ពុ​ជា (អ.វ.ត.ក) ​ក្រុម​ប្រឹក្សាស្វាគ​មន៍​ចំ​ពោះ​ដំណើ​រ​វិ​វឌ្ឍន៍​របស់​តុលា​ការ​នេះ ​ប៉ុន្តែ​ក៏​សម្តែង​នូវ​កង្វល់​ជា​បន្ត​បន្ទាប់អំ​ពីស្ថាន​ភាព​ហិរញ្ញ​វត្ថុ ​ហើយ​អំពាវ​នាវ​ឲ្យ​មាន​ការផ្ទេរ​ចំ​ណេះ​ដឹង ​និង​ទម្លាប់​អ​នុ​វត្តន៍​ល្អ​ប្រ​ពៃ​ដល់​តុលា​ការ​ក្នុង​ស្រុក។ ​ពាក់​ព័ន្ធ​នឹង​នី​តិរដ្ឋ ​កា​រប្រ​យុទ្ធ​ប្រ​ឆាំង​នឹងនិ​ទណ្ឌ​ភាព ​និង​ពាក់​ព័ន្ធ​ប្រ​ព័ន្ធ​តុលា​ការ ​ក្រុម​ប្រឹក្សា​អះ​អាង​ជា​ថ្មីម្តង​ទៀត​នូវ​សេ​ច​ក្តី​ត្រូវ​ការ​ក្នុង​ការ​ពង្រឹង​កិច្ច​ខិត​ខំប្រឹង​ប្រែង ​ដើម្បី​ពង្រឹង ​និង​គោរពតា​ម​នី​តិរដ្ឋ ​និង​ជំ​រុញ​ឲ្យ​មា​ន​កិច្ច​ខិត​ខំប្រឹង​ប្រែង​បន្ត​នូវ​កំ​ណែ​ទម្រង់​ប្រ​ព័ន្ធ​តុលា​ការ ​រាប់​ទាំង​តាម​រ​យៈ ​ការ​អ​នុវត្តប្រ​កប​ដោយ​យុត្តិ​ធម៌ ប្រ​សិទ្ធ​ភាព ​និង​តម្លា​ភាព ​បន្ថែម​ទៀត ​នូវ​ច្បាប់​គ្រឹះ​ចំ​នួន៣ ស្តី​ពី​ប្រ​ព័ន្ធ​តុលា​ការ។ ​ក្រុម​ប្រឹក្សា ​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​កិច្ច​ខិត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ស៊ើប​អង្កេត​បន្ទាន់ ​និង​កាត់​ទោសឧ​ក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ ​រាប់​ទាំង​ការ​រំ​លោភសិទិ្ធ​ម​នុស្ស ​និង​សម្តែង​នូវ​កង្វល់​យ៉ាងជ្រាល​ជ្រៅ​ចំ​ពោះ​កា​រ​ស្លាប់​របស់​លោក ​កែម ឡី ​និង​ផល​ប៉ះ​ពាល់​ដែល​គួរ​ឲ្យភ័​ខ្លាច​ដល់​សង្គម​ស៊ី​វិល​និង​សម្លេងឯ​ក​រាជ្យ​នៅ​កម្ពុ​ជា។ ​ក្រុម​ប្រឹក្សា​អំពាវ​នាវ​ឲ្យ​មាន​កា​រ​ស៊ើប​អង្កេត​ពេញ​លេញ ​និង​មាន​តម្លា​ភាព ​នៅ​ក្នុង​ក​រ​ណី​ទាំង​នោះ ​ហើយ​សង្កត់​ធ្ងន់​លើ​សា​រៈ​សំ​ខាន់​នៃ​ដំណើរ​កា​រ​តុលា​ការឯ​ក​រាជ្យ​ពេញ​លេញ​មួយ។
 
​ក្រុម​ប្រឹក្សា ​កត់​សម្គាល់ ​និងស្វាគ​មន៍​ចំ​ពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ទាក់​ទង​នឹង​អំ​ពើ​ពុ​ក​រលួយ ​ការ​ជួញ​ដូរ ​និង​ធ្វើ​អា​ជីវ​កម្ម​លើ​ស្ត្រី ​និង​កុ​មារ ​ហើយ​លើក​ទឹក​ចិត្ត​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ពង្រឹង​លើ​បញ្ហាយែនឌ័ រ​និង​សម​ភាព​យេនឌ័រ។ ​ចំ​ពោះ​បញ្ហា​ដីធ្លី ​ក្រុម​ប្រឹក្សា​សំ​ដៅ​លើ​ឧប​សគ្គ​ជាក់​លាក់​ដែល​ស្រ្តី ​និង​ក្រុម​ងាយ​រង​គ្រោះ​ជួប​ប្រ​ទះ​ក្នុង​ការ​ទ​ទួល​បាន​កម្ម​សិទ្ធិ ​និង​សិទ្ធិ​ដីធ្លី ​កត់​សម្គាល់​ពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិ​បាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី ​ហើយ​ជម្រុញ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ទាំង​នេះប្រ​កប​ដោយ​សម​ធម៌ ​និង​ឲ្យ​បាន​ឆាប់​រហ័ស ​ដោយ​យុត្តិ​ធម៌ ​និង​បើក​ចំហ។
 
​ក្រុម​ប្រឹក្សា​ក៏​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិ​បាល​បន្ត​ចាត់​វិធាន​ការ​ដើម្បីបំ​ពេញ​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​អន្តរ​ជា​តិ​របស់​ខ្លួនស្តី​ពី​សិទ្ធិ​ម​នុស្ស ​និង​ជម្រុញ​ឲ្យ​ពង្រឹង​កិច្ចស​ហប្រ​តិ​បត្តិ​ការ​ជា​មួយភ្នាក់​ងារ​ទាំង​ឡាយ​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​រាប់​ទាំង ​ការិ​យាល័​យ​សិទ្ធិ​ម​នុស្ស​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​ផង ​តាម​រ​យៈ​កា​រ​បង្កើ​ន​កិច្ច​សន្ទនា ​និង​ការ​អភិ​វឌ្ឍន៍​នូវស​កម្ម​ភាព​រួម។ ​ក្រុម​ប្រឹក្សាស្វាគ​មន៍​ចំ​ពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​គ​ណៈ​កម្មាធិ​កា​រសិទិ្ធ​ម​នុស្ស​កម្ពុ​ជា ​និង​ជំ​រុញ​ឲ្យ​បង្កើតស្ថាប័ន​សិទ្ធិ​ម​នុស្ស​ជា​តិ (NHRI) ស្រប​តាម​គោល​កា​រណ៍​ទី​ក្រុង​ប៉ា​រីស​សម្រាប់ស្ថាប័ន​សិទ្ធិ​ម​នុស្ស​ជា​តិឯ​ក​រាជ្យ។
 
​នៅ​ក្នុង​សេ​ច​ក្តី​សម្រេច​ចិត្ត​នេះ ​ក្រុម​ប្រឹក្សា​ក៏ស្វាគ​មន៍​ចំ​ពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​លើវស័យវិ​មជ្ឈ​ការ ​និងវិ​សហ​មជ្ឈ​ការ ​និង​ការ​រីក​ចម្រើន​នានា ​ហើយ​បង្ហាញ​នូវ​ក្តី​កង្វល់​យ៉ាង​ធ្ងន់ធ្ងរ​ចំ​ពោះ​ការ​ធ្លាក់​ចុះនា​ពេល​ថ្មីៗ​នេះ ​នូវ​បរិ​យា​កាស​ពលរដ្ឋ ​និង​ន​យោ​បាយ​នៅ​កម្ពុ​ជា ​ដោយ​សារ​តែ​ផល​ប៉ះ​ពាល់​គួរ​ឲ្យ​ភ័យ​រន្ធត់​នៃ​ការផ្តន្ទា​ទោស​តាម​ផ្លូវ​តុ​លា​ការ ​និងស​កម្ម​ភាព​ដ​ទៃ​ទៀត​ប្រ​ឆាំង​នឹង​សមាជិក​គណ​បក្ស​ន​យោ​បាយ ​សង្គម​ស៊ី​វិល ​និង​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ។ ​ក្រុមប្រឹក្សា​អំពាវ​នាវ​ដល់គ្រប់​ភា​គី​ទាំង​អស់​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បន្ថយ​ភាព​តាន​តឹង។ ​ក្រុមប្រឹក្សា​កត់​សម្គាល់​ដោ​យ​ក្តី​កង្វល់​ថា ​ការ​ធ្វើវិ​សោ​ធន​កម្ម​នៅ​ឆ្នាំ ២០១៧ ​នេះ ​លើ​ច្បាប់ស្តី​ពី​គណ​បក្ស​ន​យោ​បាយ ​អា​ចបណ្តាល​ឲ្យ​មាន​ការ​រឹ​ត​ត្បិត​ដោយ​បំ​ពាន​លើស​កម្ម​ភាព​របស់​គណ​បក្ស​ន​យោ​បាយ ​និង​ក្រុមប្រឹក្សា​លើក​ទឹក​ចិត្ត​ដល់គ្រប់​ភា​គី​ទាំង​អស់ ​ជួយ​លើក​ស្ទួយ​ដំណើរ​កា​រប្រ​ជាធិ​បតេយ្យប្រ​កប​ដោ​យសន្តិ​វិ​ធី ​និង​កា​រប្រ​កាន់ខ្ជាប់​នូវ​ប្រ​ព័ន្ធប្រ​ជាធិ​បតេយ្យ​សេ​រី​ពហុ​បក្ស។ ​ក្រុមប្រឹក្សា​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​ធានា​ការ​ពារអ​ភ័យ​ឯក​សិទ្ធិ​សភា ​សម្រាប់​គោល​បំណង​នេះ​ហើយ​ជម្រុញ​អាជ្ញាធរ​ឲ្យ​ចាត់​វិ​ធាន​ការ​សមស្រប​ដើម្បី​លើក​ទឹក​ចិត្ត ​និង​លើក​កម្ពស់​សង្គម​ស៊ី​វិល ​រួម​ទាំង ​សហ​ជីពឯ​ក​រាជ្យ ​និង​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ ​ដើម្បីដើ​រ​តួនា​ទី​មួយ​លក្ខ​ណៈស្ថា​បនា។ ​ក្រុមប្រឹក្សា​ជម្រុញ​ឲ្យ​រាជ​រដ្ឋាភិ​បាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀតអំ​ពី​ផ​លប្រ​យោ​ជន៍ ​និង​កង្វល់​របស់​ភា​គី​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​ការ​អ​នុម័ត​និង/ឬ​អ​នុ​វត្ត​ច្បាប់ ​និង​វិ​ធាន​កា​រ​នា​នា ​ដែល​អា​ច​ប៉ះ​ពាល់​ដល់ស​កម្ម​ភាព​របស់​សង្គម​ស៊ី​វិល ​ជាពិ​សេស ​ច្បាប់ស្តី​ពី​ស​មា​គម ​និង​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល (LANGO) ​និង​ដើម្បី​ការ​ពារ ​និងធា​នា​សេ​រី​ភាព​នៃ​កា​របញ្ចេញ​ម​តិ ​កា​រ​បង្កើត​ស​មា​គម ​និង​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​ភាព។
 
​ក្រុមប្រឹក្សា​ជំ​រុញ​ឲ្យ​រាជ​រដ្ឋាភិ​បាល​បន្ត​ចាត់​វិ​ធាន​ការ​ដើម្បី​លើកស្ទួ​យ​សិទ្ធិ ​និង​សេ​ច​ក្តី​ថ្លៃ​ថ្នូរ​របស់ប្រ​ជា​ពលរដ្ឋ​កម្ពុ​ជា​ទាំង​អស់ ​ដោយ​ត្រូវ​ការ​ការពា​រ​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​ន​យោ​បាយ ​និង​ជំ​រុញ​ឲ្យ​ធា​នា​ថា​ច្បាប់​ទាំង​អស់​ត្រូវ​បាន​បក​ស្រាយ ​និង​អ​នុ​វត្ត​យ៉ាង​ម៉ត់​ចត់​ត្រឹម​ត្រូវ ​ដើម្បី​លើកស្ទួ​យ​សិទ្ធិ​សេដ្ឋ​កិច្ច ​សង្គម ​និង​វប្ប​ធម៌ ស្រ​បតា​ម​នី​តិរដ្ឋ។
 
​ក្រុមប្រឹក្សា ​ស្នើ​ឲ្យ​អគ្គ​លេខាធិ​ការ ​ប្រ​ព័ន្ធ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​សហគ​មន៍​អន្តរ​ជា​តិ​រួម​ទាំង​សង្គម​ស៊ី​វិល ​បន្ត​កា​រ​ងារ​របស់​ខ្លួន​ជា​មួយ​រដ្ឋាភិ​បាល​ក្នុង​ការ​ពង្រឹង​លទ្ធិប្រ​ជាធិ​បតេយ្យ ​និង​ធា​នា​ការ​ការ​ពារ ​និង​លើកស្ទួ​យសិទិ្ធ​ម​នុស្ស​នៅ​កម្ពុ​ជា​សម្រាប់ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​ក្នុង​ប្រ​ទេស​កម្ពុ​ជា ​រួម​ទាំង ​តាម​រ​យៈ​ជំនួយបច្ចេក​ទេស ​នៅ​ក្នុង​វិស័យ៖ ​សេ​ច​ក្តីព្រាង​ច្បាប់ ​កា​រ​បង្កើតស្ថាប័ន​សិទ្ធិ​ម​នុស្សឯ​ក​រាជ្យ ​កា​រក​សាង​សមត្ថ​ភាពស្ថាប័ន​ច្បាប់ ​រាប់​ទាំង ​ប្រ​ព័ន្ធ​យុត្តិ​ធម៌ ​កា​រ​ស៊ើប​អង្កេតព្រ​ហ្ម​ទណ្ឌ ​និង​ការ​អ​នុ​វត្ត​ច្បាប់ ​ការ​អ​នុ​វត្ត​នូវ​អ​នុ​សាសន៍​របស់​យន្ត​ការ​ពិ​និត្យ​តា​ម​កា​ល​កំណត់ (UPR) ​ដែល​កម្ពុ​ជា​បាន​ទ​ទួល​យក ​និង​ជួយ​ដល់​ការ​វាយ​តម្លៃអំ​ពី​វឌ្ឍន​ភាព​នៃ​បញ្ហាសិទិ្ធ​ម​នុស្ស។ ​សូម​អាន​អត្ថ​បទ​ទាំង​ស្រុង​នៃ​សេ​ច​ក្តី​សម្រេច​ចិត្ត ​ដែល​ត្រូវ​បាន​អ​នុម័ត​ដោ​យ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស​នៅ​ទី​នេះ