ភ្នំពេញ (១៨ តុលា ២០១៦) - “ការងារនៅមិនទាន់បំពេញចប់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺក្របខ័ណ្ឌសិទិ្ធមនុស្ស” អ្នកស្រី វ៉ាន់-ហ៊ី លី តំណាងប្រចាំប្រទេសកម្ពុជានៃការិយាល័យ OHCHR បានមានប្រសាសន៍កាលពីព្រឹកមិញនេះ។ អ្នកស្រី លី បានថ្លែងនៅសន្និសិទរំលឹកខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរៀបចំឡើងដោយ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។
“... នៅពេលប្រៀបធៀបនឹងរយៈ២៥ ឆ្នាំមុន” អ្នកស្រីបានកត់សម្គាល់ថា “យើងឃើញថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋសាមញ្ញទូទៅបាននិងកំពុងខិតខំប្រកបរបរចិញ្ចឹមជីវិត ជាជាងការគ្រាន់តែខិតខំតស៊ូដើម្បីជីវិតរបស់ពួកគេ។ មិនមានការប្រៀបធៀបជាមួយពេលដែលប្រទេសកម្ពុជាត្រូវបានហែកហួរដោយការភ័យរន្ធត់នៃរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលឡើយ។ ពិតណាស់គឺមានហេតុផលជាច្រើនទៀត ដែលត្រូវអបអរសារទរនៅថ្ងៃនេះ។
“ប៉ុន្តែសន្ដិភាពគឺជាអ្វីដែលលើសពីអវត្តមាននៃសង្គ្រាម។ តើកម្ពុជាបច្ចុប្បន្ននេះមានសន្ដិភាពឬទេ? កាលបើបញ្ហាសិទ្ធិមនុស្ស អាចជាមូលហេតុនៃជម្លោះនោះ វិធីកាត់បន្ថយជម្លោះទាំងនោះគឺវាគួរតែច្បាស់ជាត្រូវធ្វើ ”តាមរយៈការការពារសិទ្ធិមនុស្សឲ្យបានប្រសើរឡើងថែមទៀត។ សូមអាចសេចក្តីថ្លែងការណ៍ទាំងស្រុងជាភាសាអង់គ្លេស។