ទីក្រុងហ្ស៊ឺណែវ (២ មិថុនា ២០១៦) - ថ្លែងងនៅមុនទិវាបរិស្ថានពិភពលោក ដែលនឹងប្រារព្វធ្វើនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា នេះ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិចំនួនបីរូប អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីសិទិ្ធមនុស្ស និងបរិស្ថាន លោក ចន ណុក (John Knox) អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាព អ្នកការពារសិទិ្ធមនុស្ស លោក ម៉ៃឃើល ហ្វ័ស្ត (Michel Forst) និងអ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីសិទ្ធិជនជាតិដើមភាគតិច លោកស្រី វិចតូរៀ តូលី ខូរភឺស (Victoria Tauli Corpuz) អំពាវនាវដល់ រដ្ឋាភិបាលទាំងអស់ឲ្យការពារអ្នកការពារសិទ្ធិបរិស្ថាន និងដីធ្លី ដោយសង្កត់ធ្ងន់ថា “កិច្ចការពារអ្នកការពារ សិទ្ធិបរិស្ថាន គឺជាកិច្ចការសំខាន់ក្នុងការការពារបរិស្ថាន និងសិទ្ធិមនុស្សដែលពឹងអាស្រ័យ លើបរិស្ថាននេះ ហើយ រដ្ឋាភិបាលទាំងឡាយមិនគួរភ្លេចរឿងនោះទេ។ អានសាច់រឿងទាំងមូលជាភាសា អង់គ្លេស | ខ្មែរ ។