ទីក្រុងហ្ស៊ឺណែវ (៣ ឧសភា ២០១៦) - អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសេរីភាព សម្តែងមតិ លោក ដាវីដ កៃយេ (David Kaye) នៅថ្ងៃនេះ បានព្រមានថា កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹង “អំពើជ្រុលនិយមហិង្សា” អាចជា “លេសឥតខ្ចោះមួយ” សម្រាប់រដ្ឋាភិបាលប្រជាធិបតេយ្យ និងរដ្ឋាភិបាលផ្តាច់ការ នៅជុំវិញពិភពលោក ដើម្បីរឹតត្បិតការសម្តែងមតិដោយសេរី និងស្វែងរកការត្រួតពិនិត្យលើសិទ្ធិទទួលព័ត៌មាន។ ទន្ទឹមនឹងទទួលស្គាល់ថា វាជាការចាំបាច់សម្រាប់រដ្ឋាភិបាល និងតួអង្គមិនមែនរដ្ឋទាំងឡាយ ក្នុងការប្រឆាំងនឹងអំពើហិង្សា និងការញុះញង់ឲ្យមានអំពើហិង្សានោះ លោក កៃយេ និងសមភាគីរបស់លោកមកពីគណៈកម្មការអាហ្រ្វ៊ិកទទួលបន្ទុកសិទ្ធិមនុស្ស និងសិទ្ធិប្រជាជន គណៈកម្មការអន្តរអាមេរិកទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការទទួលបន្ទុកសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) លើកឡើងអំពីកង្វល់នៅក្នុងសេចក្តីប្រកាសរួមប្រចាំឆ្នាំរបស់ខ្លួន* ថា កម្មវិធីប្រឆាំងនឹង ហានិភ័យ “អំពើជ្រុលនិយមហិង្សា” ឬហៅកាត់ថា (កម្មវិធីប្រឆាំងនឹងអំពើជ្រុលនិយមហិង្សា (CVE) ឬកម្មវិធីបង្ការអំពើជ្រុលនិយមហឹង្សា (PVE)) ដែលធ្វើឲ្យថមថយនូវសេរីភាពសម្តែងមតិ។ សូមអានសេចក្តីប្រកាសព័ត៌មានជាភាសា អង់គ្លេស | ខ្មែរ ។