ហ្ស៊ឺណែវ (០៨ ធ្នូ ២០១៦) – “សម្ពាធមិនធ្លាប់មានពីមុនមកលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលស្រាយមិនចេញចំពោះសំណុំតែមួយគត់នៃវិធានការការពារដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ” នេះបើយោងតាមប្រសាសន៍របស់ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន។
ថ្លែងមុនការមកដល់នៃទិវាសិទ្ធិមនុស្ស ១០ ធ្នូ លោក ហ្សេដ បានសង្កត់ធ្ងន់ផងដែរថា វាគឺជាអំណាចរបស់បុគ្គលគ្រប់រូប ក្នុងការដើរតួនាទីមួយក្នុងការរុញច្រានសម្ពាធបែបនេះចេញ ហើយថាមានបុគ្គលជាច្រើនបាននិងកំពុងរុញច្រានសម្ពាធនោះចេញហើយដែរ។
លោក ហ្សេដ បានមានប្រសាសន៍ថា “ឆ្នាំ២០១៦ ជាឆ្នាំដែលជួបមហន្តរាយសម្រាប់សិទ្ធិមនុស្សនៅទូទាំងពិភពលោក ហើយប្រសិនជាដំណើរការថមថយនៃប្រព័ន្ធសិទ្ធិមនុស្ស និងនីតិរដ្ឋដែលបានកសាងឡើងយ៉ាងប្រុងប្រយ័ត្ននោះចេះតែបន្តថយចុះទៅៗដល់សន្ទុះមួយ នៅទីបញ្ចប់មនុស្សគ្រប់រូបនឹងទទួលរងការឈឺចាប់។”
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ឧត្តមស្នងការ ជាភាសាអង់គ្លេស។ សូមមើលសារជាខ្សែរវីដេអូររបស់លោកជាភាសាអង់គ្លេស។ សូមអានសំណៅជាភាសាខ្មែរនៃខ្សែវីដេ។