ទីក្រុងបាងកក (១៨ មីនា ២០១៦) - ការិយាល័យសិទ្ធិមនុស្ស អ.ស.ប ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយការដែលតុលាការកម្ពុជាបានកាត់ទោស និស្សិតសាកលវិទ្យាល័យមួយរូប ឈ្មោះ គង់ រ៉ាយ៉ា ព្រោះតែគាត់បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនគាត់។ លោក រ៉ាយ៉ា ត្រូវបានចោទប្រកាន់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬរំខានដល់សន្តិសុខសង្គម ហើយត្រូវបានតុលាការ ផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ១៨ ខែ។ សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងជាភាសា អង់គ្លេស | ខ្មែរ ។