ទី​ក្រុងបាង​កក (២១ ​ម​ករា ២០១៦​) - ការិយាល័យ​សិទ្ធិ​ម​នុស្ស​អង្គកា​រសហ​ប្រជាជា​តិ​ប្រ​ចាំ​តំ​បន់​អា​ស៊ីអាគ្នេយ៍ (OHCHR​) ​បានឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍ថា ​ខ្លួ​ន​ពេញ​ចិត្ត​ចំ​ពោះកា​រ​សន្យា​របស់​រដ្ឋាភិបាល​កម្ពុជា ​ពិ​និត្យ​ពាក្យសុំ​ឋា​នៈ​ជន​ភៀស​ខ្លួន​របស់​ក្រុម​ម៉ុង​តា​ញ៉ា​ជាង១៧០ ​នាក់ មក​ពី​ប្រ​ទេ​សវៀត​ណាម​។
ការិ​យាល័យ OHCHR ​អំពាវ​នាវ​ដល់​រាជ​រដ្ឋា​ភិ​បាល ឲ្យ​ពិ​និត្យ​ពាក្យសុំ​សិទ្ធិ​ជ្រក​កោន​ទាំង​អស់ ប្រ​កបដោយ​លក្ខ​ណៈ​ត្រឹម​ត្រូវ ​និង​មាន​ប្រ​សិទ្ធ​ផល និង​អ​នុ​លោម​តាម​បទ​ដ្ឋាន​អន្តរជា​តិ​។
​កាល​ពី​ខែ​តុ​លា​កន្លងមក រដ្ឋាភិ​បាល​កម្ពុជា​ បាននិ​យាយ​ថា ​ខ្លួន​នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​ចំ​នួន ១៣ ​នាក់​ ត្រ​ឡប់​ទៅ​ប្រ​ទេស​វៀត​ណាមវិញ ប្រ​សិន​បើការិ​យាល័យ​ឧត្តម​ស្នងការ​អង្គ​សហ​ប្រជាជា​តិ​ទ​ទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ​មិន​បាន​រក​ឲ្យ​ពួក​គេ​នូវ​ប្រ​ទេស​ទី​បី​ណា​មួយតាំង​លំនៅ​ ​គិ​ត​ត្រឹមថ្ងៃ​ទី១០ ​ខែ​ម​ក​រា​។ ទន្ទឹ​ម​នឹងនេះ​ដែរ ការិ​យាល័យ​ឧត្តម​ស្នងការ​អង្គកា​រសហ​ប្រជាជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស (OHCHR) បាន​អំពាវ​នាវ​ដល់​រដ្ឋាភិ​បាល ​ឲ្យ​ធានា​ការ​ពារ​ទាំង​ស្រុង​នូវ​សិទ្ធិ​របស់​បុគ្គល​ទាំង១៣ ​នាក់​នោះ ​ហើ​យថា​កា​របញ្ជូន​ពួក​គេត្រ​ឡប់ទៅប្រ​ទេស​វៀត​ណាម​វិញ នឹង​បង្កើត​ជា​ក​រ​ណី​បញ្ជូនត្រ​ឡប់​ទៅវិញ (refoulement) ដែល​ត្រូវ​បាន​ហាម​ឃាត់​ ​ក្រោម​ច្បាប់​អន្តរជា​តិ​។
នៅ​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ​រដ្ឋាភិ​បាល​កម្ពុជា​ បាន​និ​យាយ​ថា​ ​អ្នក​ស្វែង​រក​សិទ្ធិជ្រ​ក​កោ​នប្រ​មាណជា២០០ ​នាក់ ​ដែល​ពាក្យសុំ​ឋា​នៈ​ជន​ភៀស​ខ្លួន​របស់​ពួក​គេ​ត្រូវ​បាន​បិទ ​ត្រូវ​តែ​វិល​ត្រ​ឡប់​ដោយ​ស្ម័​គ្រ​ចិត្ត​ទៅ​ប្រ​ទេស​វៀត​ណាមវិញ ​រ​ហូត​ដល់​ត្រឹមថ្ងៃ​ទី៦ ​ខែ​កុម្ភៈ ​បើ​ពុំ​នោះ​ទេ ​ពួក​គេនឹង​ត្រូវ​បញ្ជូន​ដោយ​បង្ខំ​ត្រ​ឡប់ទៅ​វិញ​។ ​អ្នកស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជា​ច្រើន ​បាន​វិល​ត្រ​ឡប់​ជា​បន្ត​បន្ទាប់ទៅ​កាន់ប្រ​ទេស​វៀត​ណាម​វិញ។
​មន្រ្តី​ក្រ​សួង​ម​ហា​ផ្ទៃ​មួយ​រូប បាន​ប្រាប់​ប្រ​ព័ន្ធផ្សព្វផ្សា​យ​កម្ពុជា​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​សម្តេច​ឧប- ​នា​យក​រដ្ឋ​ម​ន្រ្តី ​និង​ជា​រដ្ឋ​ម​ន្រ្តីក្រ​សួង​ម​ហា​ផ្ទៃ​ ​បាន​អ​នុម័ត​ដំណើរ​ការ​ពិ​និត្យ​ពាក្យ​សុំ​សិទ្ធិជ្រក​កោន​របស់​ក្រុម​ម៉ុង​តា​ញ៉ា​ចំ​នួន ១៧១ ​នាក់ ដែល​ត្រូវ​បា​ន​បិទ​ការ​ពិ​និត្យ​រ​ហូត​ដល់ទៅ​មួយ​ឆ្នាំ​។ ​ជន​ភៀស​ខ្លួន​ដែល​បានទ​ទួល​ស្គាល់​ចំ​នួន ១៣ ​នាក់ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រ​ទេស​ហ្វី​លី​ពីន ​ខ​ណៈ​ដែ​ល​កំ​ពុង​រង់​ចាំ​ការ​តាំង​លំនៅ​ថ្មី​នៅប្រ​ទេស​ទី​បី​។
​ការិ​យាល័យ OHCHR ​នឹង​បន្ត​តាម​ដាន​បញ្ហា​នេះ​យ៉ាង​ដិត​ដល់​។


​ចប់
​សម្រាប់​សំណួរ​ពាក់​ព័ន្ធ​នឹង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ ​សូម​ទាក់​ទង​មក​លោក ​ចេ​រ​មី ឡរិនស៍ (Jeremy Laurence) ​តាម​រ​យៈ​ទូ​រស័ព្ធ​លេខ (+៦៦ ៨៤ ៧០០ ៤៦៧១ ឬ ​អ៊ី​ម៉ែល laurencej@un.org​)
​ការិ​យាល័យ​ប្រ​ចាំ​តំ​បន់​អា​ស៊ី​អាគ្នេយ៍​ នៅ​ទី​ក្រុង​បាង​កក​ ​តំ​ណាង​ឲ្យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​នៅ​តំ​បន់​អា​ស៊ី​អាគ្នេយ៍​។ ឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​ ​គឺ​ជា​ម​ន្រ្តី​សិ​ទិ្ធ​ម​នុស្ស​ជាន់​ខ្ពស់​បំ​ផុត​របស់​អង្គ​ការ​សហ​ប្រជាជា​តិ​ ​និង​ជា​ប្រ​មុខ​ការិ​យាល័យ​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​ ​ដែលដឹ​ក​នាំ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សិទ្ធិ​ម​នុស្ស​របស់​អង្គ​ការ​សហ​ប្រ​ជា​ជា​តិ។
 
​គេហ​ទំ​ព័រ​របស់​ការិ​យាល័យ OHCHR​ http://www.ohchr.org
​គេហ​ទំ​ព័រ​របស់​ការិ​យាល័យ OHCHR​ ​ប្រ​ចាំ​តំ​បន់​អា​ស៊ី​អាគ្នេយ៍​៖ http://bangkok.ohchr.org/