ភ្នំពេញ (២៤ វិច្ឆិកា ២០១៦) - តំណាងយុវជននិងអង្គការមិនមែនរដ្ឋាភិបាលបានទទួលចំណេះដឹងអំពីរបៀបឃ្លាំមើលបាតុកម្មឲ្យបានត្រឹមត្រូវ និងយល់ដឹងពីសិទ្ធិរបស់ពួកគេ ក្រោមច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី ដែលបានផ្តល់ដោយ ការិយាល័យ OHCHR។ វគ្គបណ្តុះបណ្តាស្តីពី “វិធីសាស្រ្តស្តីពីការឃ្លាំមើលសិទ្ធិមនុស្ស និងការស្វែងរកការពិត និងច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី” រៀបចំឡើងនៅថ្ងៃទី ២២-២៤ ខែវិច្ឆិកា ២០១៦ នៅខេត្តកំពង់ធំ។ មានអ្នកចូលរួមចំនួន ៣៦ នាក់ មកពីបណ្តាញយុវជនកម្ពុជា បានចូលរួមរួម ព្រមទាំងមានការចូលរួមពីតំណាងផ្សេងៗមកពីអង្គការសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មានដូចជា អង្គការលីកាដូ មជ្ឈមណ្ឌលស្រ្តីមានវិបត្តិកម្ពុជា និងអង្គការជំនួយផ្នែកច្បាប់កម្ពុជា។ សិក្ខាកាមអញ្ចើញមកពីព្រៃឡង់ ស្ទឹងត្រែង ក្រចេះ ព្រះវិហារ កំពង់ធំ សៀមរាប និងត្បូងឃ្មុំ។