​ភ្នំ​ពេញ (១០ ​ធ្នូ ២០១៧) ​ថ្ងៃ​នេះ​គឺ​ជាទិ​វា​សិទ្ធិ​ម​នុស្ស ​ហើយ​ជា​ថ្ងៃ​អបអ​រ​សា​ទរ​សម្រាប់​រ​យៈ​ពេល​មួយ​ឆ្នាំ​ពេញ ​ក្នុង​កា​រ​ប្រារព្ធ​ខួប​លើក​ទី៧០​នៃ​សេ​ច​ក្តីប្រ​កាស​ជា​សា​កលស្តី​ពី​សិទ្ធិ​ម​នុស្ស។ 
 
​យើង​ទាំង​អស់​គ្នា​ពិត​ជា​មា​នព្រឹត្តិ​កា​រណ៍​ជា​ច្រើន​ដែល​ត្រូវ​អបអ​រ​សា​ទរ។ ​សន្ធិ​សញ្ញា​អន្តរ​ជាតិ ​និង​ច្បាប់​ជាតិ​នា​នា​ត្រូវ​បាន​អ​នុម័ត​ឡើង​ដើម្បី​ធា​នាសិទិ្ធ​របស់​ម​នុស្សគ្រប់​រូប ​រួម​ទាំង​ស្រ្តី ​កុ​មារ ​ជ​នពិ​ការ ​សហគ​មន៍​ជន​ជាតិ​ដើម ​និង​ក្រុមប្រ​ជា​ជន​ងាយ​រង​គ្រោះ​ដ​ទៃ​ទៀត។ ​ច្បាប់​ទាំង​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ជី​វិត​របស់ប្រ​ជា​ជន​ជា​ច្រើន​មាន​កា​រប្រ​សើរ​ឡើង។ ​ក៏​ប៉ុន្តែ ​ដោយ​សារ​ជម្លោះ ​និងវិ​សម​ភាព​នៅ​តែ​កើត​មាន​ឡើង​ក្នុងពិ​ភព​លោក​យើង​នៅ​ឡើយ ​យើង​គួរពិ​ចារ​ណា ​និងឆ្លុះបញ្ចាំងអំ​ពី​ផ្លូវ​ដែល​យើង​ត្រូវ​បន្ត​ទៅ​មុខ​ទៀត។

​ផ្អែក​លើ​បទពិ​សោ​ធន៍​របស់​ប្រ​ព័ន្ធ​អង្គ​កា​រ​សហ​ប្រ​ជា​ជាតិ​នៅ​កម្ពុ​ជា ​កា​រ​បើក​ទូ​លាយ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សង្គម​ស៊ី​វិល​រួម​ចំ​ណែក​ជាវិជ្ជ​មាន​ដើម្បី​សម្រេច​បាន​អាទិ​ភាព​នៃ​ការ​អភិវឌ្ឍ​ជាតិ ​តាម​វិ​ធី​សាស្ត្រ​មួយប្រ​កប​ដោយ​បរិ​យាប័ន្ន ​សម​ធម៌ ​និង​រក្សា​បាន​នូវ​សុខ​សន្តិ​ភាព។ ​ដោយ​សារ​តែ​មាន​ការ​ចូល​រួម​ធ្វើ​ការ​ពី​សំ​ណាក់​អង្គ​ការ​សង្គម​ស៊ី​វិល ​កិច្ចស​ហប្រតិ​បត្តិ​ការរ​វាង​សហគ​មន៍​មូល​ដ្ឋាន ​សហគ​មន៍​ជន​ជា​តិ​ដើម​ភាគ​តិច ​ជា​មួយ​នឹង​អាជ្ញាធ​រ​មូល​ដ្ឋាន​ក្នុង​កិច្ច​លើក​ស្ទួយ​ការគ្រប់គ្រង​ព្រៃ​ឈើ ​និង​ជល​ផ​លប្រ​កប​ដោយ​ចីរ​ភាព ​បានផ្តល់​ផលវិជ្ជ​មាន​មួយ​ចំ​នួន​ហើយ។ ​ហើយ​អង្គ​ការ​សង្គម​ស៊ី​វិល​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ដំណើរ​ការ​រៀប​ចំ​គោល​ន​យោ​បាយ ​និង​អ​នុ​វត្តយុទ្ធ​នា​ការផ្សព្វ​ផ្សាយ​ដើម្បីឆ្លើយ​តប ​និង​បង្ការ​អំ​ពើ​ហិង្សា​ផ្នែកយែនឌ័រ ​និង​អំ​ពើ​ហិង្សា​លើ​កុ​មារ។ ​អង្គ​ការ​សង្គម​ស៊ី​វិល​ទាំង​នោះ​ជា​អ្នក​មាន​តួ​នា​ទី​សំ​ខាន់​ក្នុង​ដំណើ​ការ​សម្រេច​បាន​នូវ​សិទ្ធិ​ទ​ទួល​បាន​កា​រ​បង្ការ ​ព្យា​បាល​មេ​រោគអេដស៍ ​និង​សេ​វា​ថែ​ទាំ​សុខ​ភាព​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់។

​សូម​អាន​បទវិ​ចា​រណក​ថា​ទាំង​ស្រុង​ជា​ភា​សា​ខ្មែរ