ទីក្រុងហ្ស៊ឺណែវ (១៣ ខែកញ្ញា ឆ្នាំ២០១៦) “ការរំលោភសិទ្ធិមនុស្សនឹងមិនសាបរលាបឡើយប្រសិនជារដ្ឋាភិបាលណាមួយ រាំងខ្ទប់លទ្ធភាពមិនឲ្យអ្នកសង្កេតការណ៍អន្ដរជាតិបំពេញកិច្ចការរបស់គេ” ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបានមានប្រសាសន៍ដូចនេះនៅក្នុងសន្ទរកថាបើករបស់លោក នៅសម័យប្រជុំលើកទី៣៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ “ផ្ទុយទៅវិញ កិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយ ឬមិនទទួលយកការពិនិត្យពិច័យស្របច្បាប់ ពិតជាលើកឡើងជាសំណួរថា៖ ច្បាស់ណាស់ អ្នកកំពុងលាក់បាំងអ្វីពីយើងមែនទេ?” លោក ហ្ស៉េដ រ៉ាអាដ អាល់ហូសសេន បានពិភាក្សាអំពីសញ្ញាណយល់ច្រឡំដែលថា ការជំរុញឲ្យមានសិទ្ធិមនុស្សគឺជាការរំលោភបំពានអធិបតេយ្យរដ្ឋនោះ ដោយលោកអះអាងថា សកម្មភាពឃ្លាំមើល និងការតស៊ូមតិគឺ “មានគោលបំណងដើម្បីជួយការពារប្រជាជនរបស់ប្រទេសអ្នកឲ្យបានកាន់តែល្អប្រសើរ” ទៅវិញទេ៕ សូមអានសាច់រឿងទាំងស្រុងជាភាសាអង់គ្លេស នៅទីនេះ។