ហ្ស៊ឺ​ណែវ (២៣ ​វិច្ឆិកា ២០១៥) - ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​របស់​អង្គ​កា​រស​ហប្រ​ជា​ជាតិស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​លោក​ស្រី​សាស្ត្រា​ចារ្យ ​រ៉ូ​ណា ​ស្មីត ​បាន​សំ​ដែង​នូវ​ក្តី​កង្វល់​យ៉ាងជ្រាល​ជ្រៅ​របស់​លោក​ស្រី ​នៅ​ថ្ងៃ​នេះ អំ​ពី​ការ​ចាត់​វិធាន​កា​របំ​បាត់​កិច្ច​សន្ទនា​ន​យោ​បាយ រ​វាង​គណ​បក្ស​ន​យោ​បាយ ចំ​បងៗ​របស់​កម្ពុ​ជា ​ដោយ​សារ​តែ​កិច្ច​ការ​នេះ ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​អ​នុ​វត្ត​សិទ្ធិ​ម​នុស្ស​របស់ប្រ​ជា​ជន ​កម្ពុ​ជា។
“​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ ​ត្រូវ​បា​ន​កត់សំ​គាល់​ដោយ​កា​រវិ​វត្តន៍​គួរ​ឲ្យ​ព្រួយបា​រម្ភ​មួយ​ចំ​នួន៖ ​ភាព​តាន ​តឹង​កើន​ឡើ​ងរ​វាង​គណ​បក្សន​យោបា​យ​សំ​ខាន់ៗ ឧ​បត្តិ​ហេតុ​នៃ​អំ​ពើហឹង្សា ​កា​របំភិ​តបំ​ភ័យបុគ្គល​មួយ​ចំ​នួន ​និង​កា​រ​ប្រើ​ប្រាស់​ភា​សាប្រ​ទូស្ត​រាយ​ដាក់​គ្នា​នៅ​ក្នុង​កិច្ច​សន្ទនា​ន​យោ​បាយ។” ​អ្នក​ជំនាញ​ការ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ។
​សេ​ច​ក្តី​ថ្លែង​កា​រណ៍​របស់​លោក​ស្រី ​ធ្វើ​ឡើង​ទៅ​តាម​រ​បាយ​កា​រណ៍​ចុង​ក្រោយ​ដែល​ថា​លោក​សម ​រង្សី ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ (​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​គណ​បក្សសំ​លេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​សភា) ​ត្រូវ​បា​ន​កោះ​ឲ្យ​ចូល​បង្ហាញ​ខ្លួន​នៅ​តុលា​ការ​នៅ​ថ្ងៃ​ទី៤ ​ខែ​ធ្នូ ​ឆ្នាំ២០១៥។ ​ដីកា​កោះ​នេះ ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចោទប្រ​កាន់​ថា​គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​កា​រក្លែង​ឯក​សា​រ​សាធា​រ​ណៈ ​កា​រ​ប្រើ​ឯក​សា​រ​សាធា​រ​ណៈក្លែង ​និង​ការ​ញុះញុង​ឲ្យ​មាន​ភាព​ច​លាចល​ធ្ងន់ធ្ងរ​ដល់សន្តិ​សុខ ​និង​សណ្តាប់​ធ្នាប់​សង្គម ​នៅ​ក្នុង​រាជធា​នី​ភ្នំ​ពេញ។
​ដីកា​កោះ​នេះ ​ធ្វើ​ឡើង ​បន្ទាប់​ពី​តុលា​ការ​បាន​ចេញ​សេ​ច​ក្តី​សម្រេច​មួយ  ​កាល​ពី​ថ្ងៃ១៣ ​ខែ ​វិច្ឆិកា ​ជា​មួយ​នឹង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ​ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ការផ្តន្ទា​ទោស​លោក​រង្សី ​កាល​ពី​ឆ្នាំ២០១១ ​ចំ​ពោះ​បទ​ចោទប្រ​កាន់ “​បរិ​ហា​កេរ្តិ៍​ជា​សាធា​រ​ណៈ ​និង​ការ​ញុះញុង​ឲ្យ​មាន​ការ​រើស​អើង” (​ពាក់​ព័ន្ធ​នឹងព្រឹត្តិ​កា​រណ៍​កាល​ពី​ឆ្នាំ២០០៨) ​និង​ការ​ដកអ​ភ័យ​ឯក​សិទ្ធិ​សភា​របស់​គាត់​ដោយ​រដ្ឋ​សភា ​កាល​ពី​ថ្ងៃ​ទី១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៥។
​កាល​ពី​ពី​រ​សប្តាហ៍​មុន ​ពោល​គឺ​កាល​ពី​ថ្ងៃ​ទី៣០ ​ខែ​តុលា ​ឆ្នាំ២០១៥ ​សមាជិ​ក​រដ្ឋ​សភា​បាន​បោះ​ឆ្នោត​ទំ​លាក់​លោក​អ​នុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជា​តិ កឹម ​សុខា ​ពី​អ​នុ​ប្រ​ធាន​ទី១ ​រដ្ឋ​សភា។
“​ការ​ធ្វើ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​ណា​មួយ​នៃព្រឹត្តិ​កា​រណ៍បច្ចុប្បន្ន ​អាច​នាំ​កម្ពុ​ជា​ដល់​ចំណុច​ចុង​កំ​ពូល​ដ៏​គ្រោះថ្នាក់​មួយ” ​លោក​ស្រី​ស្មីត ​មា​នប្រ​សាសន៍ ​ដោយ​ធ្វើ​ការ​ដាស់​តឿនអំ​ពី​សក្តា​នុ​ពល​ចំ​ពោះ​អំ​ពើហឹង្សា ​និងអ​ស្ថិរ​ភាព​ន​យោ​បាយ​បន្ថែម​ទៀត។
“​ចំ​ណាប់​អា​រម្មណ៍​របស់​ខ្ញុំ​មិន​មែន​ជា​កិច្ច​ការ​ន​យោ​បាយ​ជា​តិ ​ហើយ​តួនា​ទី​របស់​ខ្ញុំ​ក៏​មិន​ជ្រៀត ជ្រែក​ក្នុង​កិច្ច​ការ​ន​យោ​បាយ​ជា​តិ​ដែរ។ ​នេះ​បើ​តាមប្រ​សាសន៍​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​ដែល​បាន​និង​កំ​ពុង​តាម​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​ចាប់​តាំង​ពី​ការ​តែង​តាំង​លោក​ស្រី​មក ​កាល​ពី​ខែ​មីនា ​ឆ្នាំ២០១៥ ​ដោ​យ​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស ​រាប់​ទាំង​ក​រ​ណី​ជា​ច្រើន​ប្រ​ឆាំង​នឹង​សមាជិក​គណ​បក្ស​សង្រ្គោះ​ជា​តិ​ផង (CNRP)។
“​ខ្ញុំគ្មាន​បំណង​ធ្វើ​អធិប្បាយអំ​ពី​អង្គ​ហេ​តុ​នៃ​រឿង​ក្តី​ណា​មួយ​ប្រ​ឆាំង​នឹង​ជន​ណា​មួយ​ឡើយ ​រួម​ទាំង​រឿង​ក្តី​ប្រ​ឆាំង​នឹង​លោក​សម ​រង្សី​ផង ​លើក​លែង​តែ​អំ​ពើ​បែប​នេះ​ជា​ការ​រំ​លោភ​បំ​ពាន​ទៅ​លើ​សិទ្ធិ ​របស់​ជន​ជាប់​ចោទ ​រួម​ទាំង​សិទ្ធិ​ទ​ទួល​បាន​ដំណើរ​កា​រ​នី​តិ​វិ​ធី​ត្រឹម​ត្រូវ​តាម​ច្បាប់ ​សិទ្ធិ​ទ​ទួល​បាន​ការជំ​នុំ​ជម្រះ​ដោយ​យុត្តិ​ធម៌ ​និង​សិទ្ធិ​របស់​ជន​ជាប់​ចោទគ្រប់​រូប” ​លោក​ស្រី​បា​ន​កត់សំ​គាល់​ដូច្នេះ។
​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​បាន​មា​នប្រ​សាសន៍​បន្ថែម​ថា “​នេះ​គឺ​ជា​ការ​ព្រួយបា​រម្ភ​យ៉ាង​ធំ​ធេង​ចំ​ពោះ​ខ្ញុំ ​ដែល​មាន​ការ​ចោទប្រ​កាន់​ពី​ការ​រំ​លោភ​បំ​ពាន​ផ្ទួនៗ​ដល់​ការ​អ​នុ​វត្ត​ដោ​យសន្តិ​វិ​ធី​នៃ​សេ​រី​ភាព​នៃ​ការ​សម្តែង​ម​តិ​និង​គំ​និត ព្រម​ទាំង​សិទ្ធិ​ចូល​រួម​ក្នុងជិ​វិត​ន​យោ​បាយ ​ដែល​សិទ្ធិ​ទាំង​អស់​នេះ​ត្រូវ​បាន​ធានា​ការ​ពារ​ដោ​យក​តិកា​សញ្ញា​អន្តរ​ជា​តិស្តី​ពី​សិទ្ធិ​ពល​រដ្ឋ ​និង​សិទ្ធិ​ន​យោ​បាយ ​ដែល​កម្ពុ​ជា​គឺ​ជា​រដ្ឋ​ភា​គី​មួយ​ដែរ​នោះ។”
​អ្នក​ជំនាញ​ការឯ​ក​រាជ្យ​រូប​នេះ ​បា​ន​កត់សំ​គាល់ ​ដោយ​កា​របា​រម្ភ​ផង​ដែរ ​ពី​ការ​វាយ​ដំ​ដោយ ហឹង្សា​ទៅ​លើ​សមាជិក​សភា​ពីររូ​ប​នៃ​គណ​បក្ស​សង្រ្គោះ​ជា​តិ​កម្ពុ​ជា (CNRP) ​នៅ​ថ្ងៃ​ទី២៦ ​ខែ​តុលា ​បន្ទាប់​ពី​មាន​កា​រ​ត​វ៉ាទ្រង់ទ្រាយ​ធំ​មួយ​ដោយ​អ្នក​គាំ​ទ្រ​រដ្ឋាភិបាល ​នៅ​ខាង​ក្រៅ​អគារ​រដ្ឋ​សភា​នៅ​រាជធា​នី​ភ្នំ​ពេញ ​ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា ​ស្ថិត​នៅ​ចំ​ពោះ​មុខ​វត្ត​មាន​របស់​មន្រ្តី​អ​នុ​វត្ត​ច្បាប់ ​ដែល​មិន​បាន​ធ្វើ​អន្ត​រាគ​មន៍​យ៉ាង​ជាក់ស្តែង ​ដើម្បីបញ្ឈប់ស​កម្ម​ភាព​វាយ​ដំ​នោះ។ ​លោក​ស្រី​បា​ន​រំលឹក​ឡើង​វិញ​ថា ​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា​ស្ថិត​នៅ​ក្រោ​ម​កាតព្វ​កិច្ច​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ ​ធានា​ការពា​រសន្តិ​សុ​ខ​រូ​ប​កាយ​របស់បុគ្គលគ្រប់​រូប​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន ​រាប់​ទាំង​សមាជិក​សភា​ផង​ដែរ។
“​មេដឹ​ក​នាំ​ទាំង​អស់​ដែល​ជាប់​ឆ្នោត ​មាន​ការ​ទ​ទួល​ខុស​ត្រូវ ​ធ្វើស​កម្ម​ភាព​បំ​រើ​ផ​លប្រ​យោ​ជន៍​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​ខ្លួន​ធ្វើ​ជាតំ​ណាង។ អំ​ណាច​នេះ ​នាំ​មក​នូវ​ការ​ទ​ទួល​ខុស​ត្រូវ” ​លោក​ស្រី​ស្មីត​បាន​គូ​សបញ្ជាក់។ “​ជំនួស​ឲ្យ​កា​រ​ប្រើ​ភា​សាបំ​បែ​កបំ​បាក់ ​និង​ការ​ដុ​តបញ្ឆេះ​មនោសញ្ចេតនាប្រ​កាន់​ពូជ​សាសន៍ ​មេដឹ​ក​នាំ​ន​យោ​បាយ​ត្រូវ​មាន​ការ​ទ​ទួល​ខុស​ត្រូវ​ធ្វើស​កម្ម​ភាព​ធានា​ការពា​រសន្តិ​ភាព ​និងសណ្តាប់​ធ្នាប់​សា​ធា​រ​ណៈ។”
“​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​មេដឹ​ក​នាំ​នៃ​គណ​បក្ស​ទាំង​ពីរ ​គោរព​កិច្ចព្រមព្រៀង​ខែ​ឧ​សភា​របស់​ខ្លួន​ដែល​បង្ហាញ​ពី​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​ងាក​មក​រក “​វប្ប​ធម៌សន្ទ​នា” ​វិញ ប្រ​យោ​ជន៍​ឲ្យប្រ​ជា​ជន​កម្ពុ​ជា​អាច​បន្ត​ប្រើ​ប្រាស់​សិទ្ធិ​ម​នុស្ស​របស់​ខ្លួន ​នៅ​ក្នុង​បរិ​យាកា​ស​មួយ​ដែល​មាន​ស្ថិរ​ភាព​ន​យោ​បាយ ​និងសន្តិ​ភាព” ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​បាន​មា​នប្រ​សាសន៍។
“​ចប់”
​លោក​ស្រី​សា​ស្រ្តា​ចារ្យ ​រ៉ូ​ណា ​ស្មីត (​ច​ក្រ​ភព​អង់គ្លេស) ​ត្រូវ​បា​ន​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្សអ.ស.ប ​តែង​តាំង​ជា​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​ក្នុង​ខែ​មី​នា ​ឆ្នាំ២០១៥ ​ដើម្បី​ស្នង​ដំ​ណែង​របស់​លោក​សា​ស្រ្តា​ចារ្យ​សុរិ​យា ​ប្រា​សាទ ​ស៊ូ​ប៊ែឌី ​ដែល​បា​នបញ្ចប់​អាណត្តិ៦ ​ឆ្នាំ​ពេញ​របស់​ខ្លួន ​កាល​ពី​ខែ​មី​នា ​ឆ្នាំ២០១៥។ ​ក្នុង​អាណត្តិ​ជា​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​លោក​ស្រីស្មីត ​គឺ​ជាបុគ្គលឯ​ក​រាជ្យ​ពី​រដ្ឋាភិ​បាល ឬ​អង្គ​ការ​ណា​មួយ ​ហើយ​លោក​ស្រី​បំ​រើ​កា​រ​ងារ​ក្នុង​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី។ ​លោក​ស្រីស្មីត ​គឺ​ជា​សា​ស្រ្តា​ចារ្យ​ផ្នែក​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​នៅ​ច​ក្រ​ភព​អង់គ្លេស។ ​ដើម្បីស្វែង​យល់​បន្ថែម​ទៀត ​សូម​ចូល​ទៅ​កាន់៖
http://www.ohchr.org/EN/HRBodies/SP/CountriesMandates/KH/Pages/SRCambodia.aspx
​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​គឺ​ជា​ផ្នែក​ដែល​ត្រូវ​បាន​ស្គាល់​ជា​ទូ​ទៅ​ថា ​នី​តិ​វិ​ធីពិ​សេស​របស់​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស។ ​នី​តិ​វិ​ធីពិ​សេស ​គឺ​ជាស្ថាប័ន​ដ៏​ធំ​បំ​ផុត​នៃ​អ្នក​ជំ​នាញ​ការឯ​ក​រាជ្យ​នៅ​ក្នុង​ប្រ​ព័ន្ធ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​គឺ​ជា​ឈ្មោះ​ទូ​ទៅ​នៃ​យន្ត​ការ​ឃ្លាំ​មើល​និងស្វែង​រក​ការ​ពិតឯ​ក​រាជ្យ​របស់​ក្រុមប្រឹក្សា ​ដែល​ដោះ​ស្រាយអំ​ពីស្ថាន​ភាព​របស់ប្រ​ទេ​ស​មួយ​ជាក់​លាក់ឬ​តាម​វិស័យ​នី​មួយៗ​នៅគ្រប់តំ​បន់​នៃ ពិ​ភព​លោក។ ​អ្នក​ជំ​នាញ​ការ​របស់​នី​តិ​វិ​ធីពិ​សេស ​ធ្វើ​ការ​ឈរ​លើ​គោល​កា​រណ៍​ស្ម័​គ្រ​ចិត្ត។ ​ពួក​គាត់​មិន​មែន​ជា​បុគ្គ​លិកអ.ស.ប ​ទេ ​ហើ​យ​ក៏​មិន​ទ​ទួល​ប្រាក់​បៀវត្សរ៍​សម្រាប់​កា​រ​ងារ​របស់​ពួក​គាត់ ​ដែរ។ ​ពួក​គាត់​ធ្វើ​ការឯ​ក​រាជ្យ​ពី​រដ្ឋាភិ​បាល ឬ​អង្គ​ការ​ណា​មួយ ​ហើយ​បំ​រើ​ការ​ក្នុង​សមត្ថ​ភាព​បុគ្គល​ផ្ទាល់​របស់​ពួក​គាត់។
ស្វែង​រក​រ​បាយ​កា​រណ៍​ចុង​ក្រោយ​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​ដាក់ជូ​ន​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស។
A/HRC/30/58 ​សូម​ចូល​ទៅ​កាន់៖
http://www.ohchr.org/EN/HRBodies/HRC/RegularSessions/Session30/Pages/ListReports.aspx
​សិទ្ធិ​ម​នុស្ស អ.ស.ប ​គេហ​ទំព័​រប្រ​ចាំ​ប្រ​ទេស​កម្ពុ​ជា
http://www.ohchr.org/EN/Countries/AsiaRegion/Pages/KHIndex.aspx
​សម្រាប់​ព័ត៌​មាន​បន្ថែម ​និង​កា​រ​សាក​សួរ​ព័ត៌​មាន​ផ្សេងៗ ​សូម​ទាក់​ទង​មក៖
​កញ្ញា ​អុលហ្គា ​ណា​កាចូ ​តាម​រ​យៈ
​ទូ​រ​ស័ព្ទ​លេខ (+៤១ ២២ ៩២៨ ៩៣៤៨
​អ៊ី​ម៉ែល onakajo@ohchr.org) ឬ ស​រ​សេរ​មក​កាន់ srcambodia@ohchr.org
​សំ​រាប់​កា​រ​សាក​សួរ​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​អ្នក​ជំ​នាញ​ការឯ​ក​រាជ្យ​ដ​ទៃ​ទៀត​របស់អ.ស.ប ​សូម​ទាក់​ទង៖ ​សា​ប៊ៀរ ​សែ​លា​យ៉ា (Xabier Celaya) ​អង្គ​ភាព​ព័ត៌​មាន ​តាម​រ​យៈ​ទូ​រ​ស័ព្ទ​លេខ (+៤១ ២២ ៩១៧ ៩៣៨៣
​អ៊ី​ម៉ែល xcelaya@ohchr.org)
​សម្រាប់​ព័ត៌​មាន​គេហ​ទំ​ព័រ ​និងបណ្តាញផ្សព្វ​ផ្សាយ​សង្គម៖ ​សា​រ​សំ​ខាន់ៗអំ​ពី​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន ​អាច​រក​បាន​នៅ​លើ​ឆា​ណែ​លបណ្តាញផ្សព្វ​ផ្សាយ​សង្គម ​ដូច​មា​ន​រាយ​ខាង​ក្រោម។ ​សូម​ចុច (tag) ​យើង  ​ដោយ​ប្រើ​ពាក្យ​ពេចន៍​ត្រឹម​ត្រូវ
ទ្វីត​ធឺ៖  UNrightswire
​ហ្វេ​ស​ប៊ុក៖ unitednationshumanrights
ហ្គោហ្គល៖ Google+: unitednationshumanrights
យូ​ធូប៖ unohchr