​ទី​ក្រុងហ្សឺ​ណែវ (៩ ​ធ្នូ ២០១៩) - ​នេះ​គឺ​ជា​លទ្ធ​ផល​រ​យៈ​ពេល​មួយ​ឆ្នាំ​នៃយុទ្ធ​នា​ការ​ដ៏​ខ្លាំងក្លា - ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​ម​នុស្សវ័​យក្មេង។ ​វា​ជា​រឿង​សម​គួរ​ហើយ ​ជាពិ​សេស​ដែល​ថា ​ឆ្នាំ​នេះ​យើង​ប្រារព្ធទិ​វាសិទិ្ធ​ម​នុស្ស​នៅ​ក្នុង​អំឡុង​ពេល​ដែល​មាន​សន្និ​សីទ អ.ស.ប ​ដ៏​សំ​ខាន់​នៅ​ទី​ក្រុង​ម៉ាដ្រីដ ​ដើម្បី​លើក​កម្ពស់​យុត្តិ​ធម៌ ​អា​កាស​ធា​តុ។ ​យើង​ជំ​ពាក់​គុណ ​កុ​មារ ក្មេង​ជំ​ទង់ ​និងយុវ​ជ​ន​ពេញ​វ័យ ​រាប់​លាន​នាក់ ​ដែល​បា​ន​ក្រោក​ឈរ ​ហើយ​និ​យាយ​ចេញ​ជា​សា​ធា​រ​ណៈ​កាន់​តែ​ខ្លាំង​ឡើងៗអំ​ពីវិ​បត្តិ​ដែល​ភព​ផែន​ដី​របស់​យើង​កំ​ពុង​តែ​ប្រ​ឈម។

​ជា​ការ​ពិត​ណាស់ ​ម​នុស្សវ័​យក្មេងៗ​ទាំង​នេះ ​កំ​ពុង​ចង្អុល​បង្ហាញ​ថា ​នេះ​គឺ​ជា​អ​នាគត​របស់​ពួក​គេ ​ហើយ​ជា​អ​នាគត​ដែ​ល​កំ​ពុង​មាន​បញ្ហា ​ហើយ​វា​ក៏​ជា​អ​នាគត​របស់​អ្នក​ទាំង​អស់​ដែល​គេ​ទាំង​នោះ​នៅ​មិន​ទាន់​កើត​នៅ​ឡើយ។ ​វា​គឺ​ជា​ពួក​គេ​ដែល​នឹង​ត្រូវ​ទ​ទួល​នូវ​ផលវិ​បាក​ពេញ​លេញ​នៃស​កម្ម​ភាព ឬ​កង្វះស​កម្ម​ភាព​ដោយ​ម​នុស្ស​ជំ​នាន់​មុន ​ដែ​លបច្ចុប្បន្ន​គេ​ទាំង​នោះ​កំ​ពុងគ្រប់គ្រង​រដ្ឋាភិ​បាល ​និង​អា​ជីវ​កម្ម ​អ្នក​សម្រេច​ចិត្ត​លើ​អ​នាគត​របស់​ប្រ​ទេស​នី​មួយៗ ​នៅ​តាមតំ​បន់ ​និង​ភព​ផែន​ដី​ទាំង​មូល ​ពឹង​អា​ស្រ័យ។

​សូម​មើល​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង​តាម​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ

​សូម​មើល​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ជា​ខ្សែ​វីដេ​អូ​របស់ឧត្តម​ស្នង​ការ