​ទី​ក្រុងហ្សឺ​ណែវ (១៦ ​វិច្ឆិកា ២០២០) – ​ក្រុម​អ្នក​ជំ​នាញ​សិទ្ធិ​ម​នុស្ស​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​នៅ​ថ្ងៃ​នេះ ​បាន​សម្តែង​ការព្រួ​យ​កង្វល់អំ​ពី​ការ​រឹត​បន្តឹង​លើ​សង្គម​ស៊ី​វិល​នៅ​កម្ពុ​ជា ​ហើយ​បាន​អំពាវ​នាវ​ឱ្យបញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ឃុំ​ខ្លួន​ជា​លក្ខ​ណៈ​ប្រ​ព័ន្ធ ​និង​ការផ្តន្ទា​ទោ​សព្រ​ហ្ម​ទណ្ឌ​ដល់​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​ក៏​ដូច​ជា ​កា​រ​ប្រើ​ប្រាស់​កម្លាំងហួ​សប្រមាណ​ប្រ​ឆាំង​នឹង​ពួក​គេ។
 
​លោក​ស្រី Mary Lawlor ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​របស់​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិស្តី​ពីស្ថាន​ភាព​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​បាន​មា​នប្រ​សាសន៍​ថា “​ខ្ញុំ​មាន​ការព្រួ​យ​កង្វល់​ចំ​ពោះ​រ​បាយ​កា​រណ៍​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ថា ​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​យ៉ាង​ហោច​ណាស់​ចំ​នួន ២១ ​នាក់ ​ត្រូវ​បាន​ទ​ទួល​រង​នូវ​ការ​គំ​រា​ម​កំ​ហែង ​ការ​ចាប់​ខ្លួន ​និង​ការ​ឃុំ​ខ្លួន​ដោយ​បំ​ពាន ​ក្នុង​រ​យៈ​ពេល​បី​ខែ​កន្លង​មក​នេះ”។
 
​សូម​អាន​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​នៅ​ទី​នេះ