ទីក្រុងហ្សឺណែវ (១៦ វិច្ឆិកា ២០២០) – ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃនេះ បានសម្តែងការព្រួយកង្វល់អំពីការរឹតបន្តឹងលើសង្គមស៊ីវិលនៅកម្ពុជា ហើយបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនជាលក្ខណៈប្រព័ន្ធ និងការផ្តន្ទាទោសព្រហ្មទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស ក៏ដូចជា ការប្រើប្រាស់កម្លាំងហួសប្រមាណប្រឆាំងនឹងពួកគេ។
លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស បានមានប្រសាសន៍ថា “ខ្ញុំមានការព្រួយកង្វល់ចំពោះរបាយការណ៍ដែលអាចជឿទុកចិត្តបានថា អ្នកការពារសិទ្ធិមនុស្ស យ៉ាងហោចណាស់ចំនួន ២១ នាក់ ត្រូវបានទទួលរងនូវការគំរាមកំហែង ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន ក្នុងរយៈពេលបីខែកន្លងមកនេះ”។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងនៅទីនេះ។