ទីក្រុងហ្សឺណែវ (០១ មិថុនា ២០១៨) - អ្នកជំនាញសិទិ្ធមនុស្សរបស់ អ.ស.ប បានអំពាវនាវឲ្យរដ្ឋទាំងឡាយបង្កើនវិធានការធានាការពារ និងគាំទ្រដល់អ្នកការពារសិទ្ធិមនុស្ស នៅពេលដែលពួកគេកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង នៅទូទាំងពិភពលោកដោយមានប្រសាសន៍ថា តួនាទីរបស់សង្គមស៊ីវិលនៅក្នុងប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិ មានសារៈសំខាន់ណាស់។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំដែលបានផ្តួចផ្តើមដោយអ្នករាយការណ៍ពិសេសស្តីពីអ្នកការពារសិទ្ធិមនុស្ស ដើម្បីប្រារព្ធខួបលើកទី ២០ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីអ្នកការពារសិទ្ធិមនុស្ស ក្រុមអ្នកជំនាញបានទទួលស្គាល់ការចូលរួមចំណែកដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិភាព និងសន្តិសុខ។
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងជាភាសាអង់គ្លេស និងជាភាសាខ្មែរ។