ទីក្រុងញូវយ៉ក (៣១ ឧសភា ២០១៦) - អគ្គលេខាធិការ អ.ស.ប លោក បាន គីមូន បានសម្តែងកង្វល់ “អំពីភាពតានតឹងកំពុងកើនឡើងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅកម្ពុជា ជាពិសេស ការចាប់ខ្លួន ឬការប៉ុនប៉ងចាប់ខ្លួនសមាជិកសភា ដែលមានអភ័យឯកសិទ្ធិសភា។” លោកបានគូសបញ្ជាក់ថា “បរិយាកាសមួយនៃការសន្ទនាបែបប្រជាធិបតេយ្យដែលគ្មានការគំរាមកំហែងគឺសំខាន់ សម្រាប់ស្ថិរភាពនយោបាយ និងសង្គមមួយដែលមានសន្តិភាព និងវិបុលភាព។” នេះបើតាមអ្នកនាំពាក្យរបស់លោកដែលបានមានប្រសាសន៍ទាក់ទងនឹងភាពចលាចល កាលពីពេលថ្មីៗនេះនៅកម្ពុជា។ អ្នកនាំពាក្យរបស់លោកមានប្រសាសន៍ដូចនេះនៅក្នុងអំឡុងពេលសំណួរ-ចម្លើយ នៅវគ្គសង្ខេបព័ត៌មានពេលរសៀល នៅទីក្រុងញូវយ៉ក។ សូមអាន សំណួរ-ចម្លើយទាំងស្រុងជាភាសា អង់គ្លេស | ខ្មែរ ។