​ចាន់​​ សារិន

​ចាន់​ សារិន ​កំ​ពុងឈ​រមើលពិ​ភព​លោ​ករបស់​គាត់បាត់​បន្តិ​ចម្តង!​

ជា​ជាង​អោប​ដៃឈ​រ​មើ​លការបាត់​បង់​បន្តិ​ចម្តងៗ ​នូវ ភាព​ចម្រុះ ​ផ​លា​នុ​ផលដែ​លបាន​មកពី​ព្រៃឈើ ដែល​ប្រជា​ជ​នក្នុងសហគ​មន៍​ជន​ជាតិ​ដើម​ភាគ​តិច​គួយរបស់​ខ្លួន​អា​ស្រ័យ​ផលជាការ​ចិញ្ចឹម​ជី​វិត ដូចជាការ​រក​អា​ហារ​ ការ​រ​កបាន​ប្រាក់​ចំណូ​លប្រចំា​ថ្ងៃ ​និងការ​រក្សា​ជំនឿ​ប្រ​ពៃ​ណីយ៍​ទំនៀម​ទម្លាប់នោះ យុវ​ជន​អាយុ ២៦ឆ្មាំម្នាក់នេះ បាន​និង​កំ​ពុងត​ស៊ូក្នុងការ​រក្សា​ព្រៃឈើក្នុងសហគ​មន៍របស់​ខ្លួន។

“​ជី​វិតរបស់​ពួក​យើង ​គឺ​ពឹង​ផ្អែ​កលើ​ព្រៃឈើ។ ​ប៉ុន្តែ​ពួក​យើង​កំ​ពុងប្រឈ​មនឹងការបាត់​បង់​វា។ ប្រ​ហែល ជា ១០ឆ្នាំ​ទៅ​មុខ​ទៀត ​យើង​អាចនឹងបាត់​បង់​ទាំង​ទាំង​ស្រុង”​

សារិន​បាន​ធ្វើ​ការ​ជា​មួយ​សមាជិក​សហគ​មន៍​របស់​គាត់​ដើម្បី​ការ​ពារ​ព្រៃ​ឈើ​ក្នុង​សហគ​មន៍​ក្នុង​ខេត្ត​ព្រះ​វិ​ហារ ​តាំង​ពី​ឆ្នាំ ២០១៥ម​កម៉្លេះ។

“ខ្ញុំ​មើល​ឃើញថាព្រៃ​ឈើ​របស់​យើងបាត់​បង់ភាព​ចម្រុះ ​ហើ​យការបាត់​បង់នេះមិន​ត្រឹមតែ​ប៉ះ​ពាល់ដល់​ខ្លួនខ្ញុំ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែក៏​ប៉ះ​ពាល់​ដល់ការប្រ​កប​រ​បរ​ចិញ្ចឹមជិ​វិតរបស់សហគ​មន៍ខ្ញុំ​ទាំង​មូល។”


កា​រងា​រការ​ពារព្រៃ​ឈើ មានដូចជា ការដើ​រ​ល្បាតព្រៃរបស់សហគ​មន៍​ជន​ជាតិ​ដើម​ភាគ​តិចជា​មួយនឹងសហគ​មន៍​ដ​ទៃ​ទៀត នេះដោ​យសា​រកា​រ​កាប់​បំផ្លាញព្រៃ​ឈើ បា​ន​រី​ក​រាល​ដាល​ឡើងជា​បន្ត​បន្ទាប់​នៅក្នុងប្រ​ទេស​កម្ពុជា។

ក្នុង​កំឡុងឆ្នាំ ២០២១ ប្រ​ទេស​កម្ពុជាបា​នបាត់​បង់ព្រៃ​ឈើ​ធម្ម​ជាតិ​ចំ​នួន ១៤0.000 ​ហិ​កតា ​យោង​តាម​ទិន្ន​ន័យរបស់​អង្គការឃ្លាំ​មើលព្រៃ​ឈើពិ​ភព​លោក ដែ​លមាន​ទិន្ន​ន័យ​ទូ​ទាំង​ស​កល​លោក ​អាច​ជួយ​តាម​ដាន ​និងការ​ពារព្រៃ​ឈើ​ជុំ​វិញពិ​ភព​លោក។ ​អង្គការ​ឃ្លាំ​មើល​បរិ​ស្ថាន​ដដែ​លលើក​ឡើង​ថា ​កម្ពុជា​បាន​បាត់​បង់​គម្រប​ព្រៃ​ឈើ ២៨ ​ភា​គរយ​ក្នុង​ប្រ​ទេស​គិត​ចាប់ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០២០។ ​ប៉ុន្មាន​ឆ្នាំម​កនេះ ​ប្រ​ទេសនេះបាន​បាត់​បង់​ព្រៃ​ឈើ​រ​ហូតដល់ ២,៧ ​ភាគ​រយ​នៃ​ព្រៃ​ឈើ​ទាំង​មូល។

កា​រ​បាត់​បង់នេះ បាន​នាំឱ្យមា​នកា​រ​កើន​ឡើង​នូវស​កម្មភាព​ថែ​រក្សា​ព្រៃ​ឈើ ជា​អ​កុសល សារិន បាន​រក​ឃើញថា ស​កម្មភាពត​ស៊ូ​ដើម្បី​រក្សា​ព្រៃ​ឈើ ​ត្រូវ​តែមានអ្វី​យ​កមកជា​ថ្នូរ។




 ជា​រឿយៗ ​អាជ្ញាធ​រ​ប្រើ​ចំ​ណាត់ការ​ធ្ងន់ៗ ​ដើម្បីបញ្ជៀសស​កម្ម​ជន​ចេ​ញការឃ្លាំ​មើល​ទាក់​ទងនឹងការ​ជួញ​ដូរ ក៏ជូចជាការ ឱ្យសារ​រំឭ​ក​មុនជា​ដើម។ ជា​ញឹក​ញាប់មាន​របា​យកា​រណ៍​របស់​ស្ថាប័ន​អង្គកា​រសហ​ប្រជា​ជាតិ ​និង​ស្ថាប័ន​ដ​ទៃ​ទៀ​តបាន​បង្ហាញ​នូវអំពី​ឃោរឃៅ​របស់​ប៉ូ​លីស ​និងកា​របំភិ​តបំភ័​យស​កម្ម​ជន។ ​ខែ​មេ​សានេះ ​គឺជា​ខួប​គម្រប់១០​ឆ្នាំ ​នៃការ​សម្លាប់ស​កម្ម​ជន​បរិ​ស្ថាន ​លោក ​ឈុត វុទ្ធី ដែ​លត្រូវបា​ន​បាញ់​សម្លាប់ ពេ​ល​កំ​ពុង​ធ្វើកា​រល្បាត​ព្រៃ ​ដើម្បី​លា​ត​ត្រ​ដាងបណ្តាញ​កាប់​ឈើ​ខុស​ច្បាប់។

សារិ​នបាន​ចូលរួមវគ្គបណ្តុះបណ្តា​រ​យៈពេល ៥​ថ្ងៃ​របស់​អង្គកា​រសហ​ប្រជា​ជាតិទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុជា ​នៅ​ខេត្តសៀ​មរា​ប​កាលពី​ខែ​មីនា ​ឆ្នាំ ២០២២ ក្នុង​គោល​បំណងផ្តល់ការ​គាំ​ទ្រអ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស ​សិក្សាអំពីកា​រត​ស៊ូមតិ​សិទ្ធិ​ម​នុស្ស ​និង​សន្តិ​សុខ​សុ​វត្ថិភាព។ អ្នក​ដែល​ចូល​រួម​ ​គឺ​មក​ពី​មជ្ឈ​ដ្ឋាន​ផ្សេងៗគ្នា ​ប៉ុន្តែ​មាន​អ្វី​ដែល​ដូច​គ្នានោះ​គឺ ​ម​នុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​ចោទ​ប្រ​កាន់​ថា​ជា​សមាជិក​បក្ស​ប្រ​ឆាំង​ ​ដោយ​គ្រាន់​តែ​ត​ស៊ូ​មតិ​ដើម្បី​សិទ្ធិ​ម​នុស្ស។

​សុខ ​ណា​រ៉ែន ស​កម្ម​ជន​សហ​ជីព ​ទ​ទួល​បន្ទុក​គ​ណៈ​កម្មាធិការ​ស្ត្រីសហ​ព័ន្ធសហ​ជីព​ខេត្ត ​សៀម​រាប បាន​ប្រ​ឈម​នឹង​ការ​ចោទ​ប្រ​កាន់​ស្រ​ដៀង​គ្នា​នេះ ​ប៉ុន្តែ​ស្ត្រី​វ័យ ៣៥ ​ឆ្នាំ​រូប​នេះយល់​ឃើញថា​ក្រុម​គ្រួសារ​របស់​នាង​ផ្ទាល់ក៏មា​នកា​រយល់ច្រ​ឡំ​បែប​នេះ​ដែរ។
 “ឪ​ពុ​កម្តាយ​របស់ខ្ញុំមិន​សូវ​គាំ​ទ្រខ្ញុំ​ទេ។ ពេល​ខ្លះខ្ញុំ​ចង់​យំ។ ពួក​គាត់គិត​ថា​ខ្ញុំ​ប្រ​ឆាំង​នឹង​រដ្ឋាភិ​បាល ​ហើយ​ពួក​គាត់​បាន​សុំ​ឱ្យ​ខ្ញុំ​ឈប់​»។

​ណា​រ៉ែន ​ធ្លាប់​ធ្វើការ​នៅ​សណ្ឋាគារ​មួ​យក្នុង​ខេត្ត​សៀ​ម​រាប ​ប៉ុន្តែបានចូលសហ​ជីព ​ហើ​យ​កាន់​តែស​កម្ម​បន្ទាប់ពីនិ​យោជក​របស់​នាង​កាត់​ប្រាក់​ខែ​ពាក់កណ្តាល ​ដោ​យសារ​ជំងឺកូ​វីដ-១៩។ ​នាងនិ​យា​យថា ​នាង​និងស​ហកា​រី​មួយ​ចំ​នួន​ស្នើឱ្យ​កាត់​ប្រាក់​ខែ​តិច​ជាង២០​ភាគ​រយ។ ​ទោះជា​យ៉ាង​ណា​នាងនិ​យា​យថា កា​រ​ត​វ៉ា​របស់​នាង​ធ្វើ​ឱ្យអ្នកគ្រប់គ្រងមិន​សប្បាយ​ចិត្តនោះ​ទេ។
 “​យើង​ធ្លាប់​ជួប​ពិ​ភាក្សា​គ្នាអំពីបញ្ហា​របស់​ពួក​យើង។ ​នៅ​ទី​បំ​ផុត ​ពួក​គេ​បាន​ចោទ​យើង​ថា​បាន​បង្ករ​បញ្ហា​ដល់​ក្រុម​ហ៊ុន ​ហើយ​ពួក​គេ​បាន​បញ្ឈប់កា​រ​ងារ​របស់​យើង»។
​នេះជា​ចំណុច​ចាប់ផ្តើម ​នៃ​ដំណើរជិ​វីត​នៃកា​រការពា​រ​សិទ្ធិ​ម​នុស្ស!!!

«ខ្ញុំ​បាន​រៀន​អំពី​សិទ្ធិ​កា​រ​ងារ​របស់​ខ្ញុំ​ពេល​ខ្ញុំ​ចូល​រួម​ជា​មួយ​សហ​ជីព។ ស្ត្រី​ទ​ទួល​រងការ​រើស​អើង [​នៅ​កន្លែង​ធ្វើការ​របស់​ពួក​គេ]។ ​មុន​នឹង​ចូល​រួម ខ្ញុំ​មិន​យល់​នោះ​ទេ។ ​ឥ​ឡូវ​នេះខ្ញុំ​យល់​ជាង​មុន​ច្រើន។”
​ទី​ប្រឹក្សា​អង្គកា​រ​សហ​ប្រជា​ជាតិ​ផ្នែ​ក​កិច្ចការ​ពារ បច្ចេក​វិទ្យា ​និង​សិទ្ធិ​ម​នុស្ស ​លោក David Mark ​ដែលដឹ​ក​នាំវគ្គបណ្តុះបណ្តាល​នេះ មា​នប្រ​សាសន៍ថា ការផ្តល់ការ​គាំ​ទ្រ ​គឺ​ចាំ​បាច់​សម្រាប់អ្ន​កការពា​រ​សិទ្ធិ​ម​នុស្សជា​ច្រើន​របស់​កម្ពុជា
 “​យើង​គិត​ថា​ជាការ​ចាំ​បាច់​ដើម្បី​ពង្រឹង​ភាព​ធន់​រ​យៈ​ពេល​ខ្លី ​និង​រ​យៈ​ពេល​វែង ​និង​កិច្ច​ការ​ពារ​អ្នក​ការ​ពារ​សិទ្ធិ​ម​នុស្ស»។

​បើ​តាមប្រ​សាសន៍​របស់​លោក Mark ស​កម្ម​ជន ​អ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស​រាប់​រយ​នាក់​ដែល​ពួក​យើង​បាន​ជួប ​និងបណ្តុះបណ្តាល ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ​ទ​ទួល​បាន​ទស្ស​នៈ​យល់ច្រ​លំ​ទៅលើ​ពួក​គាត់ ។
​លោ​កមា​នប្រ​សាសន៍ថា “​ជាកា​រ​យល់​ឃើញ​ទូ​ទៅ​មួយ​ដែលថា ស​កម្ម​ជន ​គឺជា​សមាជិ​គណ​បក្ស​ប្រ​ឆាំង ​ដែលជាការ​គំរា​ម​កំ​ហែង​យ៉ាង​ធ្ងន់ធ្ងរ ​អាច​នាំ​ឱ្យមា​នការ​ចោទប្រ​កាន់ “​ញុះ​ញង់” ​ដែល​អ្នក​ផ្សេង​ទៀត​នៅក្នុង​គណ​បក្ស​ប្រ​ឆាំង ​របស់​កម្ពុជា​បាន​និង​កំ​ពុង​ប្រ​ឈម។

បច្ចុប្បន្ន ​សមាជិក​បក្ស​ន​យោ​បាយ​ប្រ​ឆាំង ​នៅ​កម្ពុជា​រាប់សិ​ប​នាក់ ​កំ​ពុង​ត្រូវ​បា​ន​កាត់​ទោស​នៅ​តុ​លាការ ​ក្រោ​មការ​ចោទប្រ​កាន់ ពី​បទ​ញុះ​ញង់ ​និងក្បត់​ជាតិ។
“​អ្នក​ចូលរួម​ដែល​យើង​បា​នបណ្តុះបណ្តាល ​ធ្វើការ​ដោ​យមិន​នឿយ​ហត់​ដើម្បីការពា​រ​បរិ​ស្ថាន ​សហគ​មន៍​ជន​ជា​តិ​ដើម​ភាគ​តិច ​សិទ្ធិកា​រ​ងារ ​និង​សេ​រី​ភាព​សារ​ព័ត៌មាន។ ​ប៉ុន្តែ ​ពួក​គេ​ប្រ​ឈម​មុ​ខនឹងការ​គំ​រា​ម​កំ​ហែង ​អំ​ពើ​ហិង្សា កា​រ​យា​យី​ផ្លូវ​ច្បាប់ ​ហើយជា​រឿយៗ​ខ្វះការ​គាំ​ទ្រពី​សហគ​មន៍​របស់​ពួក​គេ»។

​តាម​រ​យៈ​មេ​រៀន​ផ្សេងៗ​គ្នា ​និងការ​ពិ​ភាក្សាលើ​ក​រ​ណីជាក់ស្តែង ​អ្នក​ចូលរួម​ទ​ទួល​បា​នកា​របណ្តុះបណ្តាល​អំពីឧ​ប​ក​រណ៍​ថ្មីៗ ​ដើម្បី​ប្រើ​ប្រាស់ក្នុងកា​រ​ងា​រ​សិទ្ធិ​ម​នុស្ស​ដែល​ស្ថិត​នៅក្នុង​វិស័យ​របស់​ពួក​គេ  ក៏​ដូចជា​ដើម្បី​បង្កើត "បណ្តាញ​សហគ​មន៍​គាំ​ទ្រ" ក្នុង​ចំណោម​ពួក​គេ​ផង​ដែរ។ ​អ្នកចូលរួ​មក៏​បានស្វែង​យល់​អំពី​សិទ្ធិ​របស់​ពួក​គេក្នុង​នាមជា​អ្ន​កការពា​រ​សិទ្ធិ​ម​នុស្ស រួម​ទាំង​សិទ្ធិ​របស់​ពួក​គេក្នុងកា​របញ្ចេញ​ម​តិ កា​រ​បង្កើត​ស​មា​គម ​និងកា​រប្រ​មូលផ្តុំ។
 

​សារិននិ​យា​យថា វគ្គបណ្តុះបណ្តាល​នេះ​បានផ្តល់​ឱ្យ​គាត់​នូវ​ចំ​ណេះ​ដឹងជា​ច្រើន - ​និង​មាន​ទំ​នុក​ចិត្ត​បន្ថែម​ទៀត ក៏​ដូចជា ​ជឿជាក់លើ​ចំ​ណេះ​ដឹង​ដែល​គាត់​មាន​ ​ដើម្បី​បន្តកា​រ​ងារ​របស់​គាត់ ក្នុងកា​រការពា​រ​សិទ្ធិ​របស់​គាត់ ​និង​សិទ្ធិ​របស់​អ្នក​ដ​ទៃ។

​ចំ​ណែក​ណា​រ៉ែន​វិ​ញនិ​យាយ​ថា ​នាង​នឹង​ចែ​ក​រំ​លែក​មេ​រៀន​អំពី​សុ​វត្ថិ​ភាព​ពី​វគ្គ​បណ្តុះបណ្តាល​ជា​មួយ​ស​ហកា​រី​សហ​ជីព​របស់​នាង។ ​នាង​ក៏​មាន​សារ​ពិ​សេស​សម្រាប់​យុវ​នា​រី​ផង​ដែរ៖

“​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ស្ត្រី​ឲ្យ​ចូល​រួម​ក្នុង​កា​រ​ងារ​សង្គម។ ​ទោះ​បី​គ្រួ​សារ​យើង​និ​យាយ​ថា​ ​យើង​មិន​អាច​ធ្វើ​បាន​ដោយ​សារ​យើង​ជា​ម​នុស្ស​ស្រី​ក៏​ដោយ ​សូ​ម​កុំ​បឈ្ឈប់​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​អី»

​មើល​វីដេ​អូរ​របស់​ ​ចាន់ ​សារិន