4018
ចាន់ សារិន កំពុងឈរមើលពិភពលោករបស់គាត់បាត់បន្តិចម្តង!
ជាជាងអោបដៃឈរមើលការបាត់បង់បន្តិចម្តងៗ នូវ ភាពចម្រុះ ផលានុផលដែលបានមកពីព្រៃឈើ ដែលប្រជាជនក្នុងសហគមន៍ជនជាតិដើមភាគតិចគួយរបស់ខ្លួនអាស្រ័យផលជាការចិញ្ចឹមជីវិត ដូចជាការរកអាហារ ការរកបានប្រាក់ចំណូលប្រចំាថ្ងៃ និងការរក្សាជំនឿប្រពៃណីយ៍ទំនៀមទម្លាប់នោះ យុវជនអាយុ ២៦ឆ្មាំម្នាក់នេះ បាននិងកំពុងតស៊ូក្នុងការរក្សាព្រៃឈើក្នុងសហគមន៍របស់ខ្លួន។
“ជីវិតរបស់ពួកយើង គឺពឹងផ្អែកលើព្រៃឈើ។ ប៉ុន្តែពួកយើងកំពុងប្រឈមនឹងការបាត់បង់វា។ ប្រហែល ជា ១០ឆ្នាំទៅមុខទៀត យើងអាចនឹងបាត់បង់ទាំងទាំងស្រុង”
សារិនបានធ្វើការជាមួយសមាជិកសហគមន៍របស់គាត់ដើម្បីការពារព្រៃឈើក្នុងសហគមន៍ក្នុងខេត្តព្រះវិហារ តាំងពីឆ្នាំ ២០១៥មកម៉្លេះ។
“ខ្ញុំមើលឃើញថាព្រៃឈើរបស់យើងបាត់បង់ភាពចម្រុះ ហើយការបាត់បង់នេះមិនត្រឹមតែប៉ះពាល់ដល់ខ្លួនខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជិវិតរបស់សហគមន៍ខ្ញុំទាំងមូល។”
ការងារការពារព្រៃឈើ មានដូចជា ការដើរល្បាតព្រៃរបស់សហគមន៍ជនជាតិដើមភាគតិចជាមួយនឹងសហគមន៍ដទៃទៀត នេះដោយសារការកាប់បំផ្លាញព្រៃឈើ បានរីករាលដាលឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។
ក្នុងកំឡុងឆ្នាំ ២០២១ ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើធម្មជាតិចំនួន ១៤0.000 ហិកតា យោងតាមទិន្នន័យរបស់អង្គការឃ្លាំមើលព្រៃឈើពិភពលោក ដែលមានទិន្នន័យទូទាំងសកលលោក អាចជួយតាមដាន និងការពារព្រៃឈើជុំវិញពិភពលោក។ អង្គការឃ្លាំមើលបរិស្ថានដដែលលើកឡើងថា កម្ពុជាបានបាត់បង់គម្របព្រៃឈើ ២៨ ភាគរយក្នុងប្រទេសគិតចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២០។ ប៉ុន្មានឆ្នាំមកនេះ ប្រទេសនេះបានបាត់បង់ព្រៃឈើរហូតដល់ ២,៧ ភាគរយនៃព្រៃឈើទាំងមូល។
ការបាត់បង់នេះ បាននាំឱ្យមានការកើនឡើងនូវសកម្មភាពថែរក្សាព្រៃឈើ ជាអកុសល សារិន បានរកឃើញថា សកម្មភាពតស៊ូដើម្បីរក្សាព្រៃឈើ ត្រូវតែមានអ្វីយកមកជាថ្នូរ។
ជារឿយៗ អាជ្ញាធរប្រើចំណាត់ការធ្ងន់ៗ ដើម្បីបញ្ជៀសសកម្មជនចេញការឃ្លាំមើលទាក់ទងនឹងការជួញដូរ ក៏ជូចជាការ ឱ្យសាររំឭកមុនជាដើម។ ជាញឹកញាប់មានរបាយការណ៍របស់ស្ថាប័នអង្គការសហប្រជាជាតិ និងស្ថាប័នដទៃទៀតបានបង្ហាញនូវអំពីឃោរឃៅរបស់ប៉ូលីស និងការបំភិតបំភ័យសកម្មជន។ ខែមេសានេះ គឺជាខួបគម្រប់១០ឆ្នាំ នៃការសម្លាប់សកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ដែលត្រូវបានបាញ់សម្លាប់ ពេលកំពុងធ្វើការល្បាតព្រៃ ដើម្បីលាតត្រដាងបណ្តាញកាប់ឈើខុសច្បាប់។
សារិនបានចូលរួមវគ្គបណ្តុះបណ្តារយៈពេល ៥ថ្ងៃរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅខេត្តសៀមរាបកាលពីខែមីនា ឆ្នាំ ២០២២ ក្នុងគោលបំណងផ្តល់ការគាំទ្រអ្នកការពារសិទ្ធិមនុស្ស សិក្សាអំពីការតស៊ូមតិសិទ្ធិមនុស្ស និងសន្តិសុខសុវត្ថិភាព។ អ្នកដែលចូលរួម គឺមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ប៉ុន្តែមានអ្វីដែលដូចគ្នានោះគឺ មនុស្សជាច្រើនត្រូវបានគេចោទប្រកាន់ថាជាសមាជិកបក្សប្រឆាំង ដោយគ្រាន់តែតស៊ូមតិដើម្បីសិទ្ធិមនុស្ស។
សុខ ណារ៉ែន សកម្មជនសហជីព ទទួលបន្ទុកគណៈកម្មាធិការស្ត្រីសហព័ន្ធសហជីពខេត្ត សៀមរាប បានប្រឈមនឹងការចោទប្រកាន់ស្រដៀងគ្នានេះ ប៉ុន្តែស្ត្រីវ័យ ៣៥ ឆ្នាំរូបនេះយល់ឃើញថាក្រុមគ្រួសាររបស់នាងផ្ទាល់ក៏មានការយល់ច្រឡំបែបនេះដែរ។
“ឪពុកម្តាយរបស់ខ្ញុំមិនសូវគាំទ្រខ្ញុំទេ។ ពេលខ្លះខ្ញុំចង់យំ។ ពួកគាត់គិតថាខ្ញុំប្រឆាំងនឹងរដ្ឋាភិបាល ហើយពួកគាត់បានសុំឱ្យខ្ញុំឈប់»។
ណារ៉ែន ធ្លាប់ធ្វើការនៅសណ្ឋាគារមួយក្នុងខេត្តសៀមរាប ប៉ុន្តែបានចូលសហជីព ហើយកាន់តែសកម្មបន្ទាប់ពីនិយោជករបស់នាងកាត់ប្រាក់ខែពាក់កណ្តាល ដោយសារជំងឺកូវីដ-១៩។ នាងនិយាយថា នាងនិងសហការីមួយចំនួនស្នើឱ្យកាត់ប្រាក់ខែតិចជាង២០ភាគរយ។ ទោះជាយ៉ាងណានាងនិយាយថា ការតវ៉ារបស់នាងធ្វើឱ្យអ្នកគ្រប់គ្រងមិនសប្បាយចិត្តនោះទេ។
“យើងធ្លាប់ជួបពិភាក្សាគ្នាអំពីបញ្ហារបស់ពួកយើង។ នៅទីបំផុត ពួកគេបានចោទយើងថាបានបង្ករបញ្ហាដល់ក្រុមហ៊ុន ហើយពួកគេបានបញ្ឈប់ការងាររបស់យើង»។
នេះជាចំណុចចាប់ផ្តើម នៃដំណើរជិវីតនៃការការពារសិទ្ធិមនុស្ស!!!
«ខ្ញុំបានរៀនអំពីសិទ្ធិការងាររបស់ខ្ញុំពេលខ្ញុំចូលរួមជាមួយសហជីព។ ស្ត្រីទទួលរងការរើសអើង [នៅកន្លែងធ្វើការរបស់ពួកគេ]។ មុននឹងចូលរួម ខ្ញុំមិនយល់នោះទេ។ ឥឡូវនេះខ្ញុំយល់ជាងមុនច្រើន។”
ទីប្រឹក្សាអង្គការសហប្រជាជាតិផ្នែកកិច្ចការពារ បច្ចេកវិទ្យា និងសិទ្ធិមនុស្ស លោក David Mark ដែលដឹកនាំវគ្គបណ្តុះបណ្តាលនេះ មានប្រសាសន៍ថា ការផ្តល់ការគាំទ្រ គឺចាំបាច់សម្រាប់អ្នកការពារសិទ្ធិមនុស្សជាច្រើនរបស់កម្ពុជា
“យើងគិតថាជាការចាំបាច់ដើម្បីពង្រឹងភាពធន់រយៈពេលខ្លី និងរយៈពេលវែង និងកិច្ចការពារអ្នកការពារសិទ្ធិមនុស្ស»។
បើតាមប្រសាសន៍របស់លោក Mark សកម្មជន អ្នកការពារសិទ្ធិមនុស្សរាប់រយនាក់ដែលពួកយើងបានជួប និងបណ្តុះបណ្តាល ប៉ុន្មានឆ្នាំកន្លងមកនេះ ទទួលបានទស្សនៈយល់ច្រលំទៅលើពួកគាត់ ។
លោកមានប្រសាសន៍ថា “ជាការយល់ឃើញទូទៅមួយដែលថា សកម្មជន គឺជាសមាជិគណបក្សប្រឆាំង ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ អាចនាំឱ្យមានការចោទប្រកាន់ “ញុះញង់” ដែលអ្នកផ្សេងទៀតនៅក្នុងគណបក្សប្រឆាំង របស់កម្ពុជាបាននិងកំពុងប្រឈម។
បច្ចុប្បន្ន សមាជិកបក្សនយោបាយប្រឆាំង នៅកម្ពុជារាប់សិបនាក់ កំពុងត្រូវបានកាត់ទោសនៅតុលាការ ក្រោមការចោទប្រកាន់ ពីបទញុះញង់ និងក្បត់ជាតិ។
“អ្នកចូលរួមដែលយើងបានបណ្តុះបណ្តាល ធ្វើការដោយមិននឿយហត់ដើម្បីការពារបរិស្ថាន សហគមន៍ជនជាតិដើមភាគតិច សិទ្ធិការងារ និងសេរីភាពសារព័ត៌មាន។ ប៉ុន្តែ ពួកគេប្រឈមមុខនឹងការគំរាមកំហែង អំពើហិង្សា ការយាយីផ្លូវច្បាប់ ហើយជារឿយៗខ្វះការគាំទ្រពីសហគមន៍របស់ពួកគេ»។
តាមរយៈមេរៀនផ្សេងៗគ្នា និងការពិភាក្សាលើករណីជាក់ស្តែង អ្នកចូលរួមទទួលបានការបណ្តុះបណ្តាលអំពីឧបករណ៍ថ្មីៗ ដើម្បីប្រើប្រាស់ក្នុងការងារសិទ្ធិមនុស្សដែលស្ថិតនៅក្នុងវិស័យរបស់ពួកគេ ក៏ដូចជាដើម្បីបង្កើត "បណ្តាញសហគមន៍គាំទ្រ" ក្នុងចំណោមពួកគេផងដែរ។ អ្នកចូលរួមក៏បានស្វែងយល់អំពីសិទ្ធិរបស់ពួកគេក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស រួមទាំងសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំ។
សារិននិយាយថា វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱ្យគាត់នូវចំណេះដឹងជាច្រើន - និងមានទំនុកចិត្តបន្ថែមទៀត ក៏ដូចជា ជឿជាក់លើចំណេះដឹងដែលគាត់មាន ដើម្បីបន្តការងាររបស់គាត់ ក្នុងការការពារសិទ្ធិរបស់គាត់ និងសិទ្ធិរបស់អ្នកដទៃ។
ចំណែកណារ៉ែនវិញនិយាយថា នាងនឹងចែករំលែកមេរៀនអំពីសុវត្ថិភាពពីវគ្គបណ្តុះបណ្តាលជាមួយសហការីសហជីពរបស់នាង។ នាងក៏មានសារពិសេសសម្រាប់យុវនារីផងដែរ៖
“ខ្ញុំសូមលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងការងារសង្គម។ ទោះបីគ្រួសារយើងនិយាយថា យើងមិនអាចធ្វើបានដោយសារយើងជាមនុស្សស្រីក៏ដោយ សូមកុំបឈ្ឈប់ការជឿជាក់លើខ្លួនឯងអី»។
មើលវីដេអូររបស់ ចាន់ សារិន