កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ យើងបានអបអរសាទរទិវាសិទ្ធិមនុស្ស និងខួបគម្រប់ ៧០ ឆ្នាំ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ មានអ្នកគាំទ្រសិទ្ធិមនុស្សជាងមួយពាន់ពីររយនាក់ បានចូលរួមក្នុងពិធីនេះ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះសិទ្ធិមនុស្ស និងអបអរសាទរសេចក្តីប្រកាសនេះ។
យើងនឹងនាំអ្នកទៅទស្សនាឈុតឆាក់សម្តែងខុសមួយចំនួន សូមទស្សនាឈុតក្រៅឆាកទាំងអស់គ្នា
ក្លាយជាអ្នកគាំទ្រសិទ្ធិមនុស្ស។ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដោយចាប់ដៃគូជាមួយក្រុមអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានចេញផ្សព្វផ្សាយវីដេអូនេះ ដើម្បីប្រារព្វ ខួប ៧០ ឆ្នាំ នៃការប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា។