ចាប់តាំងពីឆ្នាំ ១៩៩៣ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បាន និងកំពុងអនុវត្តអាណត្តិជាសកលរបស់ឧត្តមស្នងការក្នុងការការពារ និងលើកស្ទួយសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។ សូមមើលស្នាដៃ និងសមិទ្ធិផលរបស់យើងតាមរយៈវីដេអូនេះ។
“ជនជាតិដើមភាគតិចមានសិទិ្ធលើដីធ្លី ទឹកដី និងធនធានផ្សេងៗ ដែលពួកគេបានធ្វើជាម្ចាស់ ឬកាន់កាប់ជាលក្ខណៈប្រពៃណី ឬបានប្រើប្រាស់ ឬទទួលបាន”។ នៅប្រទេសកម្ពុជាក្របខ័ណ្ឌគតិយុត្តិបង្កើតជាមធ្យោបាយសម្រាប់ជនជាតិដើមភាគតិចក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព រហូតដល់ដីដូនតារបស់ពួកគេ។ វីដេអូនេះរៀបរាប់ពីជំហានទីមួយនៃជំហានទាំង ៣ នៃដំណើរការនេះ ពោលគឺ ការទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចនៃសហគមន៍ដែលស្វែងរកប័ណ្ណកម្មសិទ្ធិដីសមូហភាព។