វប្បធម៌ គួរតែនាំឲ្យយើងជួបជុំគ្នា មិនមែនបំបែកបំបាក់យើងឡើយ។ ចូលរួមចលនាសកលលោកដើម្បីបង្កើតឲ្យមានវប្បធម៌ចម្រុះនៃសេចក្ដីស្រឡាញ់
ចលនាជាសកលសម្រាប់សមភាព ស្រីស្រឡាញ់ស្រី បុរសស្រលាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ (LGBT) ឆ្លងកាត់មនុស្សរាប់លាននាក់ ក្រុម អង្គការ និងយុទ្ធនាការ រាប់លាន ដែលអ្នកទាំងអស់នោះកំពុងតស៊ូទាមទារឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេស និងសហគមន៍របស់ពួកគេ។ កាលពីឆ្នាំមុន យុទ្ធនាការរបស់ អង្គការសហប្រជាជាតិសេរីភាព និងសមភាព (UN Free & Equal) បានស្មើសុំឲ្យប្រជាជនជួយបង្កើតវីដេអូដែលចាប់យកនូវឈុតមួយចំនួនអំពីកម្លាំង និងស្មារតីដែល សកម្មជន និងអ្នកគាំទ្រ អ្នកស្រលាញ់ភេទដូចគ្នា មានចំពោះការងាររបស់ពួកគេ និងចម្រុះភាពយ៉ាងច្រើននៃមូលហេតុដែលជួយធ្វើឲ្យកើតមានឡើងនូវចលនានេះនៅទូទាំងពិភពលោក។ ជាលទ្ធផលគឺការប្រារព្ធនូវសកម្មភាពចូលរួម និងជាការរំលឹកនូវមូលហេតុដែលយើងធ្វើការតស៊ូទាមទារ។
ថ្ងៃនេះ ជាទិវាគ្មានការរើសអើង ឆ្នាំ ២០១៧ យើងកំពុងដំណើរការដាក់ឲ្យប្រើប្រាស់នូវសំណៅជាភាសាខ្មែរនូវវីដេអូ “ហេតុអ្វីបានជាយើងតស៊ូទាមទារ” ដើម្បីឲ្យប្រជាជនកម្ពុជាអាចយល់ផងដែរនូវពីអ្វីដែលជាបញ្ហានៃការរើសអើងដែលសកម្មជនសិទ្ធិ ស្រីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ និងមនុស្សមានភេទមិនច្បាស់លាស់ (LGBTI) និងអ្នកគាំទ្ររបស់គេ កំពុងតស៊ូទាមទារ។ សូមចូលរួមជាមួយយើងដើម្បីជួយបង្កើតពិភពលោកមួយដែលគ្មានការរើសអើង!
សិទ្ធិសេរីភាពខាងទស្សនៈ និងខាងការបញ្ចេញមតិ គឺជាសិទ្ធិសេរីភាពជាមូលដ្ឋានមួយដែលធានាការពារដោយច្បាប់ ដូចមានចែងក្នុងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ពលរដ្ឋទាំងឡាយ មានសិទ្ធិក្នុងការបញ្ចេញគំនិត និងទស្សនៈរបស់ខ្លួនដោយសេរីដោយគ្មានការជ្រៀតជ្រែក ឡើយ។