“ដោយមានសេចក្តីសម្រេចជាង ១.២៥០ និងសម័យប្រជុំជិត ៦០ លើក រាប់ទាំងសេចក្តីសម្រេចលើវិបត្តិដែលបានកើតមានរយៈពេលទស្សវត្សរ៍កន្លងមកនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប មានកិច្ចការជាច្រើនដែលត្រូវធ្វើការឆ្លុះបញ្ចាំងលើឆ្នាំនេះ”។ ហើយ ប្រាកដថា ចំណងជើងពេញនៃវីដេអូនេះ នៅទីនោះផងដែរ៖ “ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប នៅ ខួប១០ឆ្នាំ៖ ពីសភាក្រុមប្រឹក្សាទៅកាន់ប្រជាជន”
ធុរកិច្ចនានាប៉ះពាល់សិទ្ធិមនុស្ស ទោះជាធុរកិច្ចទាំងនោះធ្វើប្រតិបត្តិការ នៅទីណា កន្លែងណា និងដោយរបៀបណាក៏ដោយ។ ក្នុងឆ្នាំ២០១១ អង្គការសហប្រជាជាតិ បានចេញនូវសំណុំគោលការណ៍ដែលកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវដោះស្រាយផលប៉ះពាល់ទាំងនេះ។ ដូច្នេះ តើគោលការណ៍ទាំងនេះនិយាយអំពីអ្វី? ហើយ ហេតុអ្វីបានជាគោលការណ៍ទាំងនេះសំខាន់? សូមមើលវីដេអូខ្លី ដែលបានបង្កើតឡើងដោយអ្នកប្រឹក្សាសិទ្ធិមនុស្ស លោក ម៉ៃ ប៉ាប (Mike Baab) សម្រាប់សេចក្តីណែនាំអំពីគោលការណ៍ណែនាំរបស់អ.ស.បស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស។
កើតមក មានសេរីភាព និង សមភាព